ខណ្ឌដូនពេញ ៖ នៅរសៀលថ្ងៃអង្គារ ១១រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៤:០០នាទី ក្រោយពីទទួលគោលការណ៍ដឹកនាំពីសាលារាជធានីភ្នំពេញ និង យោងប្រសាសន៍ដឹកនាំរបស់លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ លោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខន្ឌដូនពេញ ចុះបើកដំណើរការឡើងវិញទីតាំងដែលបានបិទចំនួន០៤ទីតាំង :
១. YUETAI Hotel ស្ថិតនៅសង្កាត់បឹងរាំង ។
២. Le Gong Guan Hotel ស្ថិតនៅសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។
៣. អង្គភាពការពារ និងហែអម ស្ថិតនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។
៤. Jin Duo Hotel ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
👉 ក្រុមការងារបានណែនាំដូចខាងក្រោម :
១- ម្ចាស់ទីតាំងត្រូវអនុវត្តវិធានការ « ៣ការពារ និង ៣កុំ » របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។
២- អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ។
៣- ម្ចាស់ទីតាំងត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ ៕

