ថ្នាក់ដឹកនាំមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋានគរបាលខេត្ត​តាកែវ អញ្ជើញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩លើកទី១នៅមន្ទីរពេទ្យបង្អែកខេត្ត

តាកែវ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ​២០២១ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងលោកស្រី ឆឹង ចន្រ្ទា បានដឹកនាំមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋានគរបាលខេត្ត​តាកែវ ដើម្បីមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩(លើកទី១) នៅមន្ទីរពេទ្យបង្អែកខេត្ត ស្ថិតនៅភូមិ២ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ឯកស្នងការរង.លោកនាយ នាយរង​ការិយាល័យជំនាញទាំង៣២និងមន្រ្តីពាក់ព័ន្ធ។

ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ទោសុខសំណាងស្នង​ការខេត្តបាន
ជម្រុញឲ្យដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវតែ ចូលរួមចាក់វ៉ាក់សាំងដើម្បីបង្ការទប់ស្កាត់ការរីករាល
ដាលជំងឺ(COVID-១៩) ទន្ទឹមនឹងនោះត្រូវតែអនុវត្តតាមក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនរក្សាគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស់ លាងដៃនិងសាប៊ូ ជេល ឫទឹកអាល់កុលមុនពេលចូលធ្វើការត្រូវបន្តអនុវត្តន៍៣កុំ ៣ការពារ និង២ចូលរួម ដើម្បីការពារកុំឱ្យមានការរីករាលដាលនូវជំងឺដ៏កាចសាហាវមួយនេះផងដែរ ។FB_IMG_1615448278074 FB_IMG_1615448284632 FB_IMG_1615448298419 FB_IMG_1615448305853 FB_IMG_1615448272776 FB_IMG_1615448289445 FB_IMG_1615448313036

You might like