កិច្ចសហការប្រយុទ្ធប្រឆាំងនឹងជំងឺcovid19ទាំងអស់គ្នាដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល..!!

កណ្តាលព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងទី១១ ខែមីនា ឆ្នាំ ២០២១ លោកអភិបាលខេត្តកណ្តាលរួមដំណើរជាមួយឯកឧត្តម នុត ពុធដារ៉ាអភិបាលរងខេត្តនិងក្រុមការងារជំនាញពាក់ព័ន្ធបានចុះសួរសុខទុក្ខក្រុមគ្រូពេទ្យកងកម្លាំងគ្រប់ប្រភេទកំពុងប្រចាំការនៅមណ្ឌលចត្តាឡីស័កនៅវិទ្យាល័យហ៊ុន សែនពាមឧកញ៉ាអុងនិងមណ្ឌលចត្តាឡីស័កអនុវិទ្យាល័យកោះរះលើនៅស្រុកល្វាឯម។

ក្នុងឱកាសនេះលោកអភិបាលខេត្តបានផ្តល់ការណែនាំដល់គណៈបញ្ជាការឯកភាពស្រុក ត្រូវបន្តបង្កើនការយកចិត្តទុកដាក់ និងដឹកនាំការងារអនុវត្តឱ្យបានហ្មត់ចត់បំផុតដោយសហការជាមួយជំនាញពាក់ព័ន្ធ ជាពិសេសមន្ត្រីជំនាញសុខាភិបាល ដើម្បីគ្រប់គ្រងលើទីតាំងដែលមានការសង្ស័យ និងកំណត់មុខសញ្ញាស្រាវជ្រាវ ស្វែងរកអ្នកដែលមានការពាក់ព័ន្ធដោយផ្ទាល់ ដោយប្រយោលត្រូវយកសំណាកដើម្បីធ្វើតេស្តរកមេរោគនិងដាក់ឲ្យធ្វើចត្តាឡីស័កបានត្រឹមត្រូវម៉ត់ចត់ សំដៅទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ និងត្រូវបន្តចូលរួមសហការ គោរពអនុវត្ត និងផ្សព្វផ្សាយបន្តអំពីគោលការណ៍ ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការការពាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣.ការពារ និង៣.កុំ។

-៣.ការពារ (១.ពាក់ម៉ាស ២.លាងដៃ ៣.រក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលចាប់ពី ១,៥០ម៉ែត្រឡើងទៅឱ្យបានគ្រប់គ្នានៅគ្រប់ទីកន្លែង និងអនុវត្តឱ្យបានគ្រប់គ្នា។
-៣កុំ (១.កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេកត្រូវរកទីកន្លែងដែលមានខ្សល់ចេញ-ចូល ២.កុំទៅជួបជុំកន្លែងមានមនុស្សច្រើនកុះករ
៣.កុំប៉ះពាល់គ្នាកុំចាប់ដៃគ្នាកុំកៀកស្មាគ្នា កុំឱបគ្នាជាដើម)យើងរួមគ្នាប្រឆាំងនឹងជំងឺ covid19ទាំងអស់
គ្នាដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ៕FB_IMG_1615455677614 FB_IMG_1615455681146 FB_IMG_1615455687386 FB_IMG_1615455699479 FB_IMG_1615455704749 FB_IMG_1615455708763 FB_IMG_1615455713714 FB_IMG_1615455722654 FB_IMG_1615455731077

You might like