អាជ្ញាធររាជធានីភ្នំពេញចុះបិទទីតាំងអាជីវកម្មក្លឹបកំសាន្តLove Guo Ji ជាអចិន្ត្រៃយ៍ដែលល្មើសបទបញ្ជារឿងកូវីដ១៩..!!

នៅរសៀលថ្ងៃព្រហស្បតិ៍ ១៣រោចខែផល្គុនឆ្នាំជូត ទោស័កពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១១ខែមីនា ឆ្នាំ​២០២១(ម៉ោង 3:46 pm)

រាជធានីភ្នំពេញដឹកនាំដោយលោក ឃួង ស្រេងបានចុះបិទទីតាំងអាជីវកម្មលួច
លាក់បើកខារាអូខេ៣ទីតាំងផ្សេងគ្នាកាលពីវេលាម៉ោង២២យប់ថ្ងៃទី១០ ខែមីនាអាជ្ញាធរនិងបានធ្វើការឃាត់ខ្លួនមនុស្សជាច្រើននាក់ដែលមិនគោរពតាមការណែនាំរបស់អាជ្ញាធរដែនដីក៏ដូចជាក្រសួងសុខាភិបាលក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

ក្រោយទទួលបានការណែនាំពីលោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ, ក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយមន្ទីរទេសចរណ៍រាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌដូនពេញ បានចុះបិទទីតាំងអាជីវកម្មឈ្មោះ Love Guo Ji មានអាសយដ្ឋាន នៅអាគារលេខ៣៧ ផ្លូវលេខ២២២ កែងផ្លូវលេខ៥៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ដែលបានធ្វើអាជីវកម្មក្លឹបកំសាន្ត និងខារ៉ាអូខេពុំមានលិខិតអនុញ្ញាតនិងមិនបានសហ
ការជាមួយគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងសមត្ថកិច្ចពាក់ព័ន្ធ។

លោក ឃួង ស្រេង បានណែនាំឲ្យអាជ្ញាធរខណ្ឌសង្កាត់ ត្រូវតាមមើលទីតាំងណា ដែលលួចបើកខារ៉ាអូខេ ឬក្លឹបកំសាន្តលួចលាក់ ត្រូវចុះបិទភ្លាមៗ ដោយគ្មានការលើកលែងនិងត្រូវអនុវត្តទៅតាមច្បាប់។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១១មិនា ឆ្នាំ២០២១នេះក្រសួងសុខាភិបាលប្រកាសថារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៣៩នាក់, អ្នកជាសះស្បើយ៤៨នាក់។ តែជាអកុសលអ្នកជំងឺកូវីដ១៩ម្នាក់ដែលកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បានទទួលមរណភាពនៅព្រឹកថ្ងៃទី១១ ខែមីនានេះ ដែលជាជនរងគ្រោះលើកដំបូងនៅកម្ពុជាដែលស្លាប់ដោយជំងឺមួយនេះ៕FB_IMG_1615462928518 FB_IMG_1615462905154 FB_IMG_1615462918347 FB_IMG_1615462900622 FB_IMG_1615462923891

You might like