លោកជំទាវជូ ប៊ុនអេង បានជួបសំដែងសំណេះសំណាលជាមួយលោកស្រីអនុសេនីយ៍ ទោ ស៊ីថុង សុខា អធិការរងស្រុកសៀមប៉ាងនៅអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ រាជធានីភ្នំពេញ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ លោកជំទាវ ជូប៊ុនអេងរដ្ឋលេខាធិការក្រសួងមហាផ្ទៃជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញមនុស្ស (គ.ជ.ប.ជ) អនុប្រធានក្រុមប្រឹក្សាជាតិដើម្បីស្រ្តីអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍និងជាប្រធានក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ បាននាំយកថវិការមួយចំនួន ជាថវិការផ្ទាល់ខ្លួន និងមន្រ្តីក្រោមឱវាទរបស់អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ ព្រមទាំងសប្បុរសជនរួមមាន លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង នាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍និងជាស្ថាបនិករមណីយដ្ឋានរាជធានីលង្វែកចំនួន៥០០ដុល្លា និងលោកជំទាវ សុខ វិល័យ រដ្ឋលេខាធិការក្រសួងទំនាក់
ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច ចំនួន១០០ដុល្លា សរុបចំនួន៧០០០០០រៀល និង៧០០ដុល្លាអាមេរិក ជូនចំពោះលោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា ជាអធិការរងទទួលការងារចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង។ មានវត្តមាននៅក្នុងជំនួបនេះផងដែរ មានលោកជំទាវ ឧ.ឯក វេជ្ជ. ប៉ុណ្ណសំខាន់អគ្គលេខាធិការ
នៃអគ្គលេខាធិការដ្ឋានគជបជ លោកជំទាវ ឧ.ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរងលោកស្រីផាន់ ណារ៉ា អភិបាលរងស្រុកសៀមប៉ាង ដែលបានរួមដំណើរមកជាមួយពីខេត្តស្ទឹងត្រែង ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ លោកស្រីអនុសេនីយ៍ទោស៊ីថុង សុខាត្រូវបាន លោកអធិការស្រុកសៀមប៉ាង ព្រមានឱ្យសុំទោសជាសាធារណៈព្រមទាំងហៅទៅធ្វើកិច្ចសន្យាមួយដែលត្រូវបានលោកពន្យល់ថា “ការបំបៅកូនក្នុងឯកសណ្ឋានជារឿងមិនសមរម្យធ្វើឱ្យប៉ះពាល់កិត្តិយសអង្គភាពនគរបាល និងប៉ះពាល់កិត្តិយសស្រ្តីខ្មែរ” ក្រោយពីបានឃើញលោកស្រីបង្ហោះរូបភាពកំពុងបំបៅកូនអាយុ១ខួប២ខែ នៅក្នុងឯកសណ្ឋានការងារ និងនៅកន្លែងការងារផ្ទាល់តាមដងផ្លូវកំពុបំពេញភារ
កិច្ច។

ភ្លាមៗនោះដោយបានមើលឃើញពីការមិនផ្ដល់តម្លៃប្រាស់ចាកអំពីការខិតខំប្រឹង
ប្រែងរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សមភាពយេនឌ័រ ក៏ដូចជាការលើកទឹកចិត្តស្រ្តីក្នុងការចិញ្ចឹមទារកដោយទឹកដោះម្ដាយរបស់ក្រសួងសុខាភិ
បាលលោកជំទាវ ជូ ប៊ុនអេងបានចេញសារលិខិតជូនចំពោះឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងក្នុងន័យថា “ខ្ញុំមានការសោកស្ដាយជាខ្លាំង ដែលលោកអធិការបានប្រើឥរិយាបថបែបនេះនិងមិនបានវែកញែកឱ្យច្បាស់ពីកំហុសនិងគុណសម្បត្តិ។

ក្នុងស្ថានភាពជាស្រ្តីដែលមានភារកិច្ចទទួលខុសត្រូវទ្វេរដងលើសពីបុរសគឺបំពេញការងារស្នូលក្នុងអង្គភាព ស្ថាប័នផង និងត្រូវចិញ្ចឹមបីបាច់ថែរទាំកូនតាំងពីក្នុងផ្ទៃរហូតកើតមកនិងបន្តទៅទៀតដល់ពេញវ័យបើទោះជាបុរសជាស្វាមី ឬអ្នកដែលជាថ្នាក់ដឹកនាំមិនបានយកចិត្តទុកដាក់បង្កលក្ខណៈឱ្យនាង ទទួលបាន នូវឱកាសថែរទាំកូនបានងាយស្រួលយ៉ាងណាក៏ដោយក៏នាងមិនបោះបង់កូននិងការងារស្នូលរបស់នាងដែរ។

លោកអធិការគួរតែសម្ដែការកោតសរសើលើកទឹកចិត្តនិងរិះរកមធ្យោបាយឱ្យមន្រ្តីស្រ្តីបែបនេះទទួលបាននូវការយកចិត្តទុកដាក់និងឱ្យគាត់មានឱកាសគ្រប់គ្រាន់ថែរទាំកូនដូចម្ដាយលោកថែរទាំលោកកាលពីនៅទារក និងភរិយាលោកថែរទាំកូនលោកដូចគ្នាដែរ។

ក្រសួងកិច្ចការនារីក៏បានចេញនូវសេចក្តីថ្លែងការណ៍មួយដែលមានអត្ថន័យថា“
ក្រសួងកិច្ចការនារីសូមសម្ដែងនូវការកោតសរសើចំពោះលោកស្រីអនុសេនីយ៍ទោស៊ីថុង សុខា ដែលបានបង្ហាញពីការទទួលខុសត្រូវខ្ពស់ ទាំងក្នុងការបំពេញភារកិច្ចជូនស្ថាប័ន និងតួនាទី ជាម្ដាយដ៏ល្អក្នុងការចិញ្ចឹមបីបាច់និងផ្ដល់ភាពកក់ក្ដៅដល់កូន។

ក្នុងន័យនេះស្ថាប័នអង្គភាពដែលមានស្រ្តី ជាមន្រ្តីក្រោមឱវាទឬជាបុគ្គលិកបំពេញការងារគួរបង្កើតបរិស្ថានការងាអំណោយផលដូចជាទីកន្លែងបំបៅដោះកូន និងអនុញ្ញាតឱ្យស្រ្តីដែលមាន
កូនតូចអាបំពេញការងារផងនិងបំពេញតួនាទីជាម្ដាយផង។

បន្ទាប់ពីទទួលបានលិខិតធ្វើអន្តរាគមន៍របស់លោកជំទាវជូ ប៊ុនអេងនិងក្រសួង
កិច្ចការនារីយើងឃើញមានការសាទរពីសំណាក់មហាជនដែលមានការចូលរួមចំណែកលើកទឹកចិត្តឱ្យស្រ្តីដែលមានកូនតូចអាចបំពេញក្នុងកិច្ចការងារផងដែរ។

You might like