អនុស្រាសន៍របស់សម្តេច ត្រូវបន្តអនុវត្តន៍៣កុំ៣ ការពារនិង២ចូលរួមដើម្បីការពារកុំឱ្យមានការរីករាលដាលនូវជំងឺកូវិដ19..!!

ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ
ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី និងនាយទាហានជាន់ខ្ពស់ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាននៃមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាពបោសសំអាតមីន និងកាកសំណល់សង្គ្រាម (NPMEC)ជាច្រើនរូបបានអញ្ជើញចាក់វ៉ាក់សាំងការពាជំងឺកូវីដ១៩Sinopharmជាលើកទី២នៅមន្ទីរពេទ្យព្រះកេតុមាលា(179) និងនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួច
រាល់ហើយ។

នាក្នុងឱកាសនោះដែលឯកឧត្តមនាយ ឧត្តមសេនីយ៍សែម សុវណ្ណនី
បានជម្រុញឲ្យដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវតែចូលរួមចាក់វ៉ាក់សាំងដើម្បីបង្ការទប់ស្កាត់ការរីករាល
ដាលជំងឺ(COVID-១៩) ទន្ទឹមនឹងនោះត្រូវតែអនុវត្តតាមក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនរក្សាគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស់ លាងដៃនិងសាប៊ូ ជេល ឫទឹកអាល់កុលមុនពេលចូលធ្វើការត្រូវបន្តអនុវត្តន៍៣កុំ ៣ការពារ និង២ចូលរួម ដើម្បីការពារកុំឱ្យមានការរីករាលដាលនូវជំងឺដ៏កាចសាហាវមួយនេះផងដែរ។FB_IMG_1615522581325 FB_IMG_1615522592267 FB_IMG_1615522596686 FB_IMG_1615522601587 FB_IMG_1615522605591 FB_IMG_1615522636055 FB_IMG_1615522612636 FB_IMG_1615522624896 FB_IMG_1615522617340 FB_IMG_1615522651160 FB_IMG_1615522645514

You might like