ថ្ងៃសុក្រ ១៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ចេវ គឹម ហេង និងឯកឧត្តម នេន ម៉ាល័យ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ បានអញ្ជើញចុះមកសួសុខទុក្ខកងកំលាំងគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកព្រៃនប់ ទំាងពីរគោលដៅដែលប្រចាំការនៅប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័កជំងឺកូវីដ-១៩ ។
សម្ភារៈដែលបានឧបត្ថម្ភជូនគោលដៅប្រចាំការប៉ុស្តិ៍ត្រួតពិនិត្យនៅស្រុកព្រៃនប់មានដូចជា:
-ទឹកសុទ្ធ១០កេស
-ទឹកផ្លែឈើ១០កេស
-កាហ្វេ១០កេស
-មី២កេសធំ
-ម៉ាស៣ប្រអប់
-ថវិកា១លានរៀល។
_លោកសរ កក្កដា អភិបាលស្រុកព្រៃនប់ និងជាប្រធានគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ បានថ្លែងអំណរគុណចំពោះឯកឧត្តមអ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រះសីហនុបានយកចិត្តទុកដាក់ចែករំលែកនូវគ្រឿងឧបភោគបរិភោគ និងសាំងបំរើឱ្យការងារប៉ុស្តិ៍ត្រួតពិនិត្យនៅស្រុកព្រៃនប់សូមជូនពរឯកឧត្តមទទួលបាននូវសុខភាពល្អកម្លាំងមាំមួន ប្រាជ្ញាវាងវៃ៉នឹងជួបប្រទះនូវពុទ្ធពរទាំងប្រាំប្រការកុំបីឃ្លៀងឃ្លាតឡើយ ៕
