ខេត្តតាកែវ : នៅព្រឹកថ្ងៃសៅរ៍ ១៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោប្រមុ-ខរាជរដ្ឋាភិបាលកម្ពុជា”៣ ការពារ៣កុំ២រួមគ្នាដោយបង្ហាញពីលោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជាក្រុម ១៥៧ និងលោក កែវ វ៉ាន្នី ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តតាកែវ។បានចាត់ឲ្យលោក អេង ប៉ជាក អនុប្រធានជាតំណាងរបស់ចលនាយុវជនកម្ពុជាក្រុម ១៥៧ សាខាខេត្តនាំយកសម្ភារៈរួមមាន៖អាល់កុលចំនួន ៧កានធំ ក្នុងមួយកានចំណុះ ៣០លីតម៉ាស់០១កេសធំស្មើ ៥០ប្រអប់តូចនិងដបសំរាប់ផ្ទេរអាល់កុលបាញ់ប្រើ ចំនួន១០០ដបជូនដល់សាលក្រុងដូនកែវ ខេត្ត តាកែវ ។
ក្នុងឱកាសនោះ លោក អេង ប៉ជាក អនុប្រធានចលនាយុវជនកម្ពុជាក្រុម ១៥៧ សាខាខេត្តតាកែវ ក៏គូបញ្ជាក់ផងដែរថា ការប្រគល់ជូននៅសម្ភារៈអាល់កុល និងម៉ាស់ ជូនដល់សាលាក្រុងដូនកែវថ្ងៃនេះ គឺជាការរួមចំណែកជាមួយអាជ្ញាធរខេត្ត ក្រុង និងរាជរដ្ឋាភិបាល ក្នុងការចូលរួមបង្ការទប់ស្តាត់ ជំងឺឆ្លងកូវីដ១៩ មិនអោយមានការឆ្លងរាលដាល ចូលក្នុងសហគមន៍យើងបានហើយជាពិសេសនោះ សូមឲ្យយើងទាំងអស់គ្នា ត្រូវចូលរួមអនុវត្តវិធានការរបស់សុខាភិបាល និងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ៣កុំ ៣ការពារ អោយបានខ្លាំងខ្លារ និងមានប្រសិទ្ធិភាពខ្ពស់បំផុតផងដែរ ។
ជាចុងក្រោយ លោក ប៉ាន ភារៈ អភិបាលរងក្រុងដូនដែវ តំណាងលោក កង អាណាន់ អភិបាល នៃគណៈអភិបាលក្រុងដូនកែវ ខេត្តតាកែវ ក៏សូមថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅ ដល់ក្រុមការងារបស់ចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្តតាកែវដែលបានផ្តល់ជាសម្ភារៈជូនដល់សាលាក្រុងដូនកែវថ្ងៃនេះនិងជូនពរដល់ក្រុមការងារចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្ត ទាំងអស់សុខភាពល្អនិងសម្រេចជោគជ័យគ្រប់ភារៈកិច្ចការងារផងដែរ ៕

