ឯកឧត្តមអភិបាលខេត្ត បានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យនិងសិក្សាការអភិវឌ្ឍន៍កែលម្អរសោភ័ណ្ឌភាពផ្លូវចូលក្រុងដូនកែវ..!!

ថ្ងៃចន្ទ២កើតខែចេត្រឆ្នាំជូតទោស័កពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១៥ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ អមដំណើរដោយ លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យសកម្មភាពការអភិវឌ្ឍន៍កែលម្អរតាមដងផ្លូវចូលក្រុងដូនកែវនិងសិក្សាគំរោងស្ថាបនារូប
សំណាកតំណាងឡើងជាបង្កងនិងរូបសំណាក ពងទាកូន ដែលជាមុខម្ហូបដ៏មានសក្កានុពល ប្រចាំខេត្តតាកែវ ។

ក្នុងឱកាសចុះពិនិត្យនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានណែនាំដល់ក្រុមការងារស្ថាបនាទាំងអស់ ត្រូវធ្វើស្របទៅតាមស្ដង់ការបច្ចេកទេសឱ្យបានត្រឹមត្រូវ និងបានឆាប់រហ័ស ព្រោះថាការកែលម្អរនេះ ពិតជាមានសារសំខាន់ណាស់ សម្រាប់លើសម្រស់ ក៏ដូចជាសោភ័ណ្ឌក្រុងដូនកែវ របស់យើង ដើម្បីជាផ្នែកមួយសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បានចូលមកទស្សនាឱ្យបានច្រើនកុះករ ។
ដោយឡែកសម្រាប់គំរោងស្ថាបនា រូបសំណាក បង្កង និងរូបសំណាក ពងទាកូន ក៏ត្រូវបាន ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានណែនាំដល់មន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវសិក្សាអំពីគំរោងនេះឱ្យបានជាក់លាក់ និងទទួលយករាល់មតិរបស់សាធារណៈទាំងអស់មកពិនិត្យមើល ទៅតាមស្ថានភាពជាក់ស្ដែង ។

ជុំវិញការសាងសង់នេះដែរលោក ណុប នី ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តតាកែវ បានឱ្យដឹងថា ចំពោះការសង់រូបសំណាក់សម្គាល់ខេត្តតាកែវ មានរូប ព្រះវិស្ណុ គឺត្រូវបានអាជ្ញាធរសង់រួចរាល់ហើយ មានរូបព្រះវិស្ណុ រូបតាកែវ យាយកែវ រូបព្រះនាងលីវយី រូបតាសោម រូបលោកតាប្រាជ្ញឈួន ។ល។ នៅមានច្រើនកន្លែងទៀត និងនៅតាមបណ្ដាក្រុងស្រុកនីមួយៗ ដោយឡែកចំពោះការសិក្សាគំរោង ស្ថាបនា រូបសំណាក់ បង្កង និងរូបសំណាក់ ពងទាកូន នេះ គឺគ្រាន់តែចង់បង្ហាញដល់សាធារណៈជន ឱ្យបានដឹងអំពីមុខម្ហូបដ៏ពេញនិយមដែលមានឡើងនៅក្នុងទឹកដីរបស់ខេត្តតាកែវប៉ុណ្ណោះផងដែរ ៕FB_IMG_1615804524939 FB_IMG_1615804520846 FB_IMG_1615804529176 FB_IMG_1615804533992

You might like