ឯកឧត្តមនាយឧត្តមសេនីយ៍សែម សុវណ្ណនីអញ្ជើញចុះ សួរសុខទុក្ខដល់កម្លាំងមួកខៀវកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កនៃសាលាហ្វឹកហ្វឺន.!

កំពង់ស្ពឺ៖ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនីអនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានអញ្ជើញ ចុះសួរសុខទុក្ខដល់ កម្លាំងមួកខៀវ កំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក នៃសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺបន្ទាប់ពីបញ្ចប់បេសកកម្មអង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។

ឯកឧត្តមនាយឧត្តមសេនីយ៍ នាំយកការផ្តាំផ្ញើរការសួរសុខទុក្ខ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ឯកឧត្តម ប្រាក់ សុខុន ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិ ដល់កងកម្លាំងទាំងអស់ ឱ្យថែរក្សាសុខភាពឱ្យបានល្អ ជាពិសេសបន្តអនុវត្តគោលកាណ៍រក្សា អនាម័យ និងការធ្វើចត្តាឡីស័ក របស់ក្រសួងសុខាភិបាល និងជឿជាក់លើវិធានការណ៍មុតមាំ និងត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕FB_IMG_1615878337030 FB_IMG_1615878359185 FB_IMG_1615878350867 FB_IMG_1615878332400

You might like