លោកឌី រ័ត្នខេមរុណអភិបាលរងបានអញ្ជើញចុះមកផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋនូវអនុវត្តវិធានការក្រសួងសុខាភិបាល.!!

នៅវេលាម៉ោង ១១ៈ០០ នាទីត្រូវនឹងថ្ងៃ អង្គារ ៣កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានអញ្ជើញចុះមកផ្សព្វផ្សាយនូវវិធានការក្រសួងសុខាភិបាល ដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក ចំនួន ៣៣១ នាក់ ស្ថិតនៅផ្ទះលេខ១៥២ ផ្លូវលំ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ សំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ទាំង ៣៣១ នាក់ ដែលកំពុងធ្វើចត្តាឡីស័កនេះ មេត្តាយោគយល់ និងបន្តធ្វើចត្តាឡីស័ក អោយបានគ្រប់ចំនួនថ្ងៃ ដែលក្រសួងសុខាភិបាល បានកំណត់ ។

ក្នុងនោះ លោកអភិបាលរងខណ្ឌបានបន្តទៀតថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋទាំង៣៣១នាក់ បានធ្វើចត្តាឡីស័កគ្រប់ចំនួនថ្ងៃដែលក្រសួងសុខាភិបាលបានកំណត់ហើយលទ្ធផលអវិជ្ជមាន នោះ អាជ្ញាធរខណ្ឌមានជ័យ នឹង ស្នើសុំគោលការណ៍ ពីសាលារាជធានីភ្នំពេញដើម្បីសំំុទីតាំងចត្តាឡីស័ក អោយបងប្អូនទាំង៣៣១នាក់អាចចេញធ្វើការនិងប្រកបមុខរបរអាជីវកម្មរៀងៗខ្លួនបានជាធម្មតាវិញផងដែរ៕FB_IMG_1615879209101 FB_IMG_1615879204662 FB_IMG_1615879227833 FB_IMG_1615879253263 FB_IMG_1615879257868

You might like