(បន្ទាយមានជ័យ) ដោយមើលឃើញពីទុក្ខលំបាករបស់បងប្អូនក្នុងមណ្ឌលច័ត្តាឡីស័ក្កវិទ្យាល័យហ៊ុនសែននិមិត្ត ខេត្តបន្ទាយមានជ័យជួបប្រទះនូវការលំបាកចំពោះកង្វះខាតភ្លើងអគ្គិសនីប្រើប្រាស់បំភ្លឺបរិវេណមណ្ឌល លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ( តំណាងអោយក្រុមមហាមិត្ត បន្ទាយមានជ័យប៊ី.អឹម.សុី ) បានបរិច្ចាកថវិកាផ្ទាល់ខ្លួនបញ្ជារទិញអំពូលសូឡានិងបង្គោលចំនួន១០ឈុត (១០ដេីម) ដោយប្រើប្រាស់ថវិការផ្ទាល់ខ្លួនសរុបទឹកប្រាក់ចំនួន១៨០០ដុល្លារសហរដ្ឋអាមេរិក សម្រាប់បំពាក់បំភ្លឺផ្លូវបរិវេណមណ្ឌលធ្វើចត្តាឡីស័កវិទ្យាល័យហ៊ុនសែននិមិត្ត កាលពីថ្ងៃអង្គារ ៣ កើត ខែចេត្រ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ ។
នេះគឺជាសណ្តានទឹកចិត្តសប្បុរសដ៏ប្រពៃថ្លៃថ្លារបស់លោកឧត្តមសេនីយ៍ចំពោះការបរិច្ចាកនូវធនធានផ្ទាល់ខ្លួនទោះបីមានចំនួនតិចតួចស្តួចស្តើងយ៉ាងណាក៏ដោយ ក៏មានន័យថាលោកឧត្តមសេនីយ៍បានចូលរួមចំណែកយ៉ាងធំធេងចំពោះគ្រាដែលបងប្អូនកំពុងមានទុក្ខលំបាករាតត្បាតដោយជំងឺកូវីត-19ខ្វះខាតនៅភ្លើងអគ្គិសនីក្នុងការបំភ្លឺពេលយប់ព្រោះនៅតាមផ្លូវចូលទៅបណ្ឌុលងងឹតមានការលំបាកដល់ការធ្វើដំណើរ ។
ក្រោយទទួលបាននៅការបរិច្ចាកនេះធ្វើឲបងប្អូនយើងមានការសប្បាយរីករាយហើយបានថ្លែងអំណរអរគុណនូវទឹកចិត្តសប្បុរសរបស់លោកឧត្តមសេនីយ៍ដែលបានយកចិត្តទុកដាក់បរិច្ចាកនូវធនធានជួយចែករំលែកដល់បងប្អូនដែលកំពង់ជួបទុក្ខលំបាករាតត្បាតដោយជំងឺដ៏កាចសាហាវនេះ ។
បងប្អូនក៏បានថ្លែងអំណរគុណផងដែរដល់ប្រមុខដឹកនាំកម្ពុជាគ្រប់លំដាប់ថ្នាក់ពិសេសក្រោមការដឹងនាំដ៏ត្រឹមត្រូវនិងឈ្លាសវៃប្រកបដោយកិត្តិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននិងលោកជំទាវកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន យុទ្ធសាស្ត្រឈ្នះៗនាំមកនូវសុខសន្តិភាពនិងការអភិវឌ្ឍន៍រីកចំរើនពេញបរិបូរណ៍ជូនដល់សង្គមជាតិ បងប្អូនមិនភ្លេច(អរគុណសន្តិភាព) ។

ដោយ:សុីអេញូស៍
