( ព្រៃវែង )នៅព្រឹក ថ្ងៃពុធ ៤កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី១៧ខែមីនា ឆ្នាំ២០២១នេះបញ្ជាការដ្ឋានកងរាជអាវុធហត្ថ
ខេត្តព្រៃវែងបានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទី ភារកិច្ច និងវឌ្ឍនៈភាពការងារកងរាជអាវុធហត្ថ ប្រចាំខែកុម្ភៈនិងទិសដៅការងារខែមីនា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង ដែលមានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ លោកវរសេនីយ៍ មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង /ស្រុក ទាំង១៣ សរុបនាយអាវុធហត្ថចំនួន ៣៤ នាក់ ។
ឆ្លាតក្នុងឱកាស់នេះដែល÷
ឧត្តមសេនីយ៍ត្រី ឈួន គឹមសានមេបញ្ជាការកងរាជអាវុធហត្ថខេត្តសូមឱ្យដល់
កងកម្លាំងប្រដាប់អាវុធក្រុង /ស្រុកទាំង១៣ធ្វើយ៉ាងណាត្រូវបន្តអនុវត្ត
អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងវិធានការការពារជំងឺកូវីដ-១៩ ៣ការពារ ៣កុំ៖✅៣ការពារ រួមមាន
១-ពាក់ម៉ាស់
២-លាងដៃ
៣-គម្លាតសង្គម គម្លាតបុគ្គល (ចាប់ពី១,៥០ ម៉ែត្រឡើងទៅ)
#.៣កុំ រួមមាន
១-កុំទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងម៉ាស៊ីត្រជាក់ច្រើនពេក
២-កុំទៅកន្លែងមានមនុស្សច្រើន
៣-កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មា កុំឱបគ្នាជាដើម។
#.ដេីម្បីការពារខ្លួនបងប្អូន និងការពារក្រុមគ្រួសារជាទីស្រលាញ់របស់បងប្អូនអោយរួចផុតពីជំងឺកូវិដចង្រៃ៕

