ថ្ងៃពុធ ៤កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាករណីរបស់ក្រុមហ៊ុន វើលដ៍ទ្រីស្តារ អ៉ិនធើថិនមេនទំនាស់ជាមួយគ្រួសារកងកម្លាំងសមាហរណកម្មការពារកោះឆ្នេរ ស្ថិតនៅភូមិដុំផ្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក។
កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្តលោកឧត្តមសេនីយ៍ទោ នាយករងអធិការកិច្ចក្រសួងការពារជាតិមេបញ្ជាការរងការពារកោះឆ្នេរអគ្គនាយកក្រុមហ៊ុនប្រធានមន្ទីរជំនាញពាក់ព័ន្ធ អភិបាលស្រុកឈូក និងមន្ត្រីជំនាញ។
ថ្លែងនៅកិច្ចប្រជុំនេះឯកឧត្តម ជាវ តាយអភិបាលខេត្តដោយមានប្រសាសន៍÷
ក្រុមហ៊ុន វើលដ៍ទ្រីស្តារអ៉ិនធើថិនមេនត្រូវអនុវត្តសកម្មភាពអភិវឌ្ឍន៍នៅលើដី ដែលបានចុះបញ្ជីរួចដោយឡែកទីតាំងដី (ដីមិនទាន់ចុះបញ្ជី)កំពុងមានទំនាស់ជាមួយអតីតសមាហរណកម្មការពារកោះឆ្នេររបស់ក្រុមហ៊ុនត្រូវផ្អាកសកម្មភាពឈូសឆាយកាយព្រំដីបណ្តោះអាសន្នដោយរង់ចាំការត្រួតពិនិត្យពិភាក្សាដោះស្រាយទំនាស់ឲ្យបានរួចរាល់សិន៕

