ឯកឧត្ដមហ៊ុន ម៉ាណែតអញ្ជើញពិនិត្យទីតាំងកន្លែងធ្វើចត្តាឡីស័ក និងមណ្ឌលព្យាបាលជម្ងឺឆ្លងកូវីដ១៩ ស្រុកកោះធំខេត្តកណ្តាលជាប់ព្រំដែនកម្ពុជាវៀតណាម

 

ខេត្តកណ្តាល÷ថ្ងៃពុធ ៤កើតខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១
ឯកឧត្ដម ហ៊ុន ម៉ាណែត ក្នុងតួនាទីជា ប្រធានអនុគណៈកម្មការ គ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័កទ អញ្ជើញចុះពិនិត្យទីតាំងកន្លែងធ្វើចត្តាឡីស័កនិងមណ្ឌលព្យាបាល ជម្ងឺឆ្លងកូវីដ១៩នៅក្នុងកាស៊ីណូជីងយុន ស្ថិតក្នុងភូមិព្រែកស៊ឹង និង កាស៊ីណូ យ៉ុងយ័ន ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូនស្រុកកោះធំខេត្តកណ្តាល ជាប់ព្រំដែនកម្ពុជា វៀតណាម។

ការចុះត្រួតពិនិត្យនេះមានការចូលរួមពី ឯកឧត្ដម គីម រិទ្ឋី អភិបាលរងខេត្ត លោកឧត្ដមស្នងការនគរបាលខេត្ត លោកអភិបាល អភិបាលរងស្រុក កងកម្លាំងឈរជើងព្រំដែន នាយក នាយរងរដ្ឋបាលសាលាស្រុកប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសរុប១៦រូប៕FB_IMG_1615982746400 FB_IMG_1615982688747 FB_IMG_1615982675534 FB_IMG_1615982701240 FB_IMG_1615982713279 FB_IMG_1615982727033 FB_IMG_1615982718424

You might like