លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះបានដឹកនាំកិច្ចប្រជុំត្រៀមបង្ការទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ-១៩

បន្ទាយមានជ័យ÷ថ្ងៃទី១៧ខែមិនា ឆ្នាំ២០២១លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំដាក់ផែនការដល់កំលាំងនគរបាលខេត្ត៦៩៤នាក់ស្តីពីការត្រៀមបង្ការទប់ស្កាត់ការឆ្លងរាលដាល នៃជម្ងឺកូវីដ-១៩ ក្នុងខេត្តបន្ទាយមានជ័យ នៅក្នុងសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ព្រឹក ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២១ ។

លោកសិទ្ធិ ឡោះ បានមានប្រសាសន៍ក្នុងកិច្ចប្រជុំថាផែនការប្រជុំនេះចំពោះនគរបាលចំនួន ៦៩៤នាក់នេះត្រូវត្រៀមបង្ការទប់ស្កាត់ ការឆ្លងរាលដាល នៃជម្ងឺកូវីដ-១៩ ក្នុងខេត្តបន្ទាយមានជ័យ។ហើយកិច្ចប្រជុំនេះដែរគឺសំដៅធានាបានទាំងស្រុង នូវសុខមាលភាពនិងអាយុជីវិតជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងក្នុងសហគមន៍ ដែលបង្កដោយជម្ងឺកូវូដ.១៩កំពុងរាតត្បាតពេញទំហឹង។
នគរបាលទាំងអស់ ដែលមានភារកិច្ចការពារ ត្រូវបង្កើនស្មារតី ម្ចាស់ការដោយសហការជាមួយសមត្ថកិច្ចចម្រុះ អង្គភាពពាក់ព័ន្ធត្រូវទទួលខុសត្រូវគ្រប់ភារកិច្ចតាមគោលដៅរៀងៗខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់ ។

លោកសិទ្ធិឡោះបានបញ្ជាក់ឲ្យដឹងទៀតថាគ្រប់អង្គភាពត្រូវត្រៀមសម្រាប់អន្តរាគមន៍ ដោះស្រាយទប់ស្កាត់ នូវការចម្លងមេរោគកូវីដ .១៩ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ដែលអាចនឹងមានការឆ្លងជាទ្រង់ទ្រាយធំនៅក្នុងសហគមន៍ នៅតាមមូលដ្ឋាន ស្រុកក្រុងជាដើម។
លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថានគរបាលទាំងអស់ត្រូវ ត្រៀមទប់ស្កាត់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងករណីផ្ទុះជម្ងឺ កូវីដ-១៩ ត្រូវត្រួតពិនិត្យស្រាវជ្រាវរកឲ្យឃើញ ពលរដ្ឋដែលសង្ស័យថា មានផ្ទុកជម្ងឺកូវីដ-១៩ និងអ្នកប៉ះពាល់ដោយផ្ទាល់ដោយ
ប្រយោលដើម្បីប្រគល់ជូនក្រុមការងារសុខាភិបាល។

ត្រូវពង្រឹងកម្លាំងទប់ស្កាត់បទល្មើសគ្រប់ប្រភេទតាមខ្សែបន្តាត់ព្រំដែនពលករខ្មែរ រួមទាំងជនបរទេសឆ្លងដែន ចេញ-ចូលដោយខុសច្បាប់ត្រូវឃាត់ធ្វើចត្តាឡីស័ក ។

ក្នុងករណីជនបរទេសមកពីថៃមិនទាន់ចូលដល់កម្ពុជានោះត្រូវឲ្យត្រឡប់ទៅវិញតាមផ្លូវដើមដោយសហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះនិងក្រុមការងារសុខាភិបាល ។

នគរបាលត្រូវចាត់វិធានការផ្សេងៗដែលមានការចាំបាច់ដើម្បីឆ្លើយតប និងទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ.១៩ ចូលសហគមន៍ផ្សេងៗទៀត្រៀមកម្លាំង២៤ម៉/២៤ម៉សម្រាប់អន្តរាគមន៍ស្រុក.ក្រុង ដែលមាន ហានីភ័យកើតឡើងជាយថាហេតុ ក្នុងករណីមានការឆ្លងជម្ងឺកូវីដ-១៩នេះ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថាចំពោះមេខ្សល់ដែលបានធ្វើសកម្មភាពនាំឆ្លងដែនដោយខុសច្បាប់នាពេលនេះ មិនត្រូវអត់ឱនឲ្យឡើយត្រូវតែចាត់ការតាមនិតិវិធីច្បាប់ឲ្យបានហ្មឺងមាត់។FB_IMG_1615984941227 FB_IMG_1615984928132 FB_IMG_1615984923363 FB_IMG_1615984918414 FB_IMG_1615984936392

You might like