លោកជំទាវ ម៉ាណ ណាវី អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ ឧបត្ថម្ភអំណោយដល់ រដ្ឋបាលខណ្ឌប្ញស្សីកែវ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩

រសៀលថ្ងៃពុធ ៤ កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌឫស្សីកែវ និងរដ្ឋបាលសង្កាត់ទាំង០៧ បានទទួលអំណោយដ៏ថ្លៃថ្លាពី លោកជំទាវ ម៉ាណ ណាវី អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ ជាអនុប្រធានក្រុមការងារចុះជួយខណ្ឌឫស្សីកែវ និងជាប្រធានសមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា ផ្ដល់ជូនតាមរយៈ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌឫស្សីកែវដើម្បីចូលរួមជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងគ្រានៃការរីករាលដាល ជម្ងឺកូវីដ១៩។ អំណាយទទួលបាន នាឱកាសនេះរួមមាន ៖
១/ រដ្ឋបាលខណ្ឌឫស្សីកែវ ទទួលបានអង្ករ ចំនួន ០១ តោន ម៉ាស់ ០២ កេស និង ថវិកា ចំនួន ៤.០០០.០០០ រៀល។
២/ រដ្ឋបាលសង្កាត់ទាំង០៧ក្នុងខណ្ឌ ទទួលបាន អង្ករ ០១ តោន និងម៉ាស់ ០២ កេស ក្នុងមួយសង្កាត់ៗ៕FB_IMG_1616025990281 FB_IMG_1616025971043 FB_IMG_1616025966125 FB_IMG_1616025958732 FB_IMG_1616025975985 FB_IMG_1616025980751

You might like