ឯកឧត្តមអ៊ូច ភាបានអញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាពទូទៅចេញឬចូលស្រុកបាទីនិងស្រុកព្រៃកប្បាសជាប់ ព្រំប្រទល់ស្រុកកោះធំស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល..!

ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ឯកឧត្ដម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្ត អមដំណើដោយ លោក ខាន់ សុខា អភិបាលរងខេត្ត និងមន្រ្តីពាក់ព័ន្ធ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពទូទៅ របស់ពលរដ្ឋ ចេញ ឬចូល ព្រំប្រទល់ ស្រុកព្រៃកប្បាស ស្រុកបាទី របស់ខេត្តតាកែវ ដែលមានព្រំប្រទល់ជាប់ ស្រុកកណ្ដាលស្ទឹង ស្រុកកោះធំ និងស្រុកស្អាង ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺជំងឺកូវីដ-១៩ កុំឱ្យកើតមានឡើងចូលក្នុងសហគមន៍ ជាពិសេសព្រឹត្តិការណ៍ ២០កុម្ភៈ កុំឱ្យបន្តកើនឡើង នៅសហគមន៍បន្តទៀត ។

មានប្រសាសន៍ណែនាំដល់កងកម្លាំងឈរជើងប្រចាំការនៅព្រំប្រទល់នាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានថ្លែងថា ការចុះពិនិត្យនេះ គឺក្នុងគោលបំណងបង្កើនការរឹតបន្តឹងលើការត្រួតពិនិត្យ និងការគ្រប់គ្រងទីតាំងក្នុងគោលដៅនិមួយៗធានាបាននូវប្រសិទ្ធភាពនៃការចូលរួមប្រយុទ្ធប្រឆាំងបង្ការទប់ស្កាត់ជាមួយរាជរដ្ឋាភិបាល និងអនុវត្តនូវវិធានការ និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល។

ក្នុងឱកាសនេះ ឯកឧត្តម អភិបាលខេត្ត ក៍សូមសំដែងការកោតសរសើរ និងលើកទឹកចិត្តចំពោះ គណៈកម្មាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្ត និងស្រុក ព្រមទាំងមន្ត្រី និងកងកម្លាំង ជាពិសេសលោកគ្រូពេទ្យ ដែលជាកំលាំងជួរមុខ ក្នុងគោលដៅទាំងអស់ ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងបេសកកម្មនេះ។

ក្នុងឱកាសចុះត្រួតពិនិត្យនុះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការឧបត្ថម្ភនូវថវិកាមួយចំនួន ដល់អាជ្ញាធរ និងកងកម្លាំងឈរជើងប្រចាំការនៅតាមគោលដៅសំខាន់ៗ នីមួយៗផងដែរ ៕FB_IMG_1616063604639 FB_IMG_1616063612562 FB_IMG_1616063637113 FB_IMG_1616063626209 FB_IMG_1616063619089

You might like