អភិបាលខេត្តកំពង់ធំចុះពិនិត្យស្ថានភាពជំនន់ទឹកស្ទឹងសែននិងជំនន់ទឹកភ្លៀងក្នុងក្រុងស្ទឹងសែន..

នៅថ្ងៃចន្ទ១០កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២នេះឯកឧត្តមងួន រតនៈ អភិបាលខេត្តបានដឹកនាំសហការីចុះពិនិត្យស្ថានភាពជំនន់ទឹកស្ទឹងសែន និងជំនន់ទឹកភ្លៀងក្នុងក្រុងស្ទឹងសែន ដើម្បីរៀបចំរំដោះទឹកនៅផ្នែកមួយចំនួនមានការកកស្ទះជនលិច ក្នុងអំឡុងសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀង និងទឹកកខ្វក់ក្នុងក្រុង។

ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្តកំពង់ធំលើកឡើងថា ស្ថានភាពទឹកនៅពេលបច្ចុប្បន្នសម្រាប់ទឹកស្ទឹងសែន មានកម្ពស់លើសប្រកាសឲ្យប្រុងប្រយ័ត្ន ប៉ុន្តែមិនទាន់ឈានដល់កម្រឹតប្រកាសអាសន្នដែលឈានទៅរកការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពនោះទេ។ ស្ថានភាពទឹកថ្ងៃទី ៥ ខែកញ្ញា នៅស្ថានីយ៍កំពង់ធំ មានកម្ពស់ ១៣,៥៤ម៉ែត្រ ស្រកចុះ០,០៣ម៉ែត្រ លើសកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ០,០៤ម៉ែត្រ, នៅស្ថានីយ៍ស្រុកសណ្តាន់កម្ពស់ទឹក១៨,៥០ម៉ែត្រ ត្រឹមកម្រឹតប្រកាសឲ្យប្រុងប្រយ័ត្ន។ ឯកឧត្តមបន្តថា ស្ថានភាពទឹកបែបនេះ គឺជាស្ថានភាពដែលតម្រូវឲ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយមាត់ទឹកស្ទឹងសែន មានការប្រុងប្រយ័ត្ន រស់នៅប្រកបដោយអនាម័យ និងការពារក្មេងពីការលង់ទឹកជាយថាហេតុ។ ស្ថានភាពទឹកនៅតាមបណ្តាស្រុក ក្រុងដែលកំពុងប្រឈម គឺមានស្រុកសណ្តាន់ ស្រុកប្រាសាទសំបូរ ស្រុកស្ទោង និងក្រុងស្ទឹងសែន។ ទន្ទឹមនោះដែរអាជ្ញាធរខេត្ត រួមជាមួយអាជ្ញាធរក្រុងស្រុក និងអ្នកពាក់ព័ន្ធបានត្រៀមទីទួលសុវត្ថិភាពចំនួន៥កន្លែង គឺស្រុកសណ្តាន់ ១កន្លែង, ស្រុកប្រាសាទសំបូរ ៣កន្លែង និងស្រុកស្ទោង ១កន្លែង, ក្រៅពីនេះស្រុកផ្សេងទៀត មានទីវត្តអារាម និងទីទួលសាធារណៈផងដែរ។

ឯកឧត្តមបន្ថែមថារហូតមកដល់ពេលនេះជំនន់ទឹកស្ទឹងសែនធ្វើឲ្យផ្លូវចំនួនពីរខ្សែត្រូវលិចនិងជំនន់ទឹកភ្លៀងបានធ្វើឲ្យផ្លូវមួយចំនួនក្រុងស្ទឹងសែនលិចរយៈពេលខ្លីពិបាកធ្វើដំណើរស្របពេលដែលប្រព័ន្ធលូកំពុងសាងសង់។ ចំពោះផលខូចខាតដំណាំកសិកម្មជាពិសេសដំណាំស្រូវក្នុងឆ្នាំនេះដោយប្រជាពលរដ្ឋបង្ករបង្កើនផលយឺតជាងឆ្នាំមុនទើបច្រូតកាត់មិនទាន់។ក្នុងនោះដែរក្នុងនាមអាជ្ញាធរដែលមានមន្រ្តីជំនាញ ជាសេនាធិការបានកំណត់ផលខូចខាតទាំងស្រុងប្រមាណជាង៦,៥០០ហិកតាដែលមានគ្រួសារប្រជាពលរដ្ឋសរុបប្រមាណជាង៥០០គ្រួសារក្នុងករណីដែលរាជរដ្ឋាភិបាលមានគោលការណ៍ផ្តល់គ្រប់ពូជដើម្បីដាំដុះស្តារឡើងវិញបន្ទាប់ពីទឹកស្រកហើយគណកម្មការគ្រប់គ្រោះមហន្តរាយថ្នាក់ខេត្តនឹងបញ្ជូនឈ្មោះប្រជាពលរដ្ឋ ដើម្បីទទួលបានគ្រប់ពូជទៅការកំណត់របស់រាជរដ្ឋាភិបាល។FB_IMG_1662376757103

FB_IMG_1662376760699

FB_IMG_1662376765532

FB_IMG_1662376786287

FB_IMG_1662376790335

FB_IMG_1662376796460មក

You might like