ការ​ធ្វេីការងារ​សង្គម​គឺជា​កាតព្វកិច្ច​របស់យេីងទាំងអស់គ្នា​…

​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​០៤ខែ​កញ្ញា​ឆ្នាំ​២០២២​ ខ្ញុំ​​បានដឹកនាំ​ក្រុមការងារ​សប្បុរសធម៌ក្តី​សង្ឃឹម​ និងក្រុមការងារ​សប្បុរសធម៌ដេីម្បី​សុភមង្គល​កម្មករ​ បាន​នាំយក​សម្ភារៈ​សិក្សា​ ចែកជូនដល់​សិស្សានុសិស្ស​ចំនួន​២៥០នាក់​និង​លោកគ្រូ​អ្នក​គ្រូចំនួន៨នាក់​នៅ​សាលា​បឋមសិក្សា​ស្រែកិន​ ដែលមានទីតាំង​នៅ​ភូមិ​ស្រែកិន​ ឃុំត្រពាំជោរ​ ស្រុក​ឱរ៉ាល់​ ខេត្តកំពង់ស្ពឺ​ ។ ការ​ចូលរួម​ចែក​រំលែក​ក្តីស្រលាញ់​ដល់​ក្មួយ​ៗ​សិស្សានុសិស្ស​ទាំង​អស់​នេះ​ ក៏​មាន​ការ​ចូលរួម​ពីសប្បុរស​ជន​នានាផងដែរ​ ។

គួរបញ្ជាក់ថា៖ សម្ភារៈសិក្សាដែលសិស្សានុសិស្សទទួលបានក្នុងម្នាក់ៗទទួលបាន​៖ សៀវភៅ៣ក្បាល, ប៊ិច ២, ខ្មៅដៃ២,ប្រដាប់ខួងខ្មៅដៃ១, ជ័រលុប១, ទឹកលុប១, បន្ទាប់១, កាបូបប្លាស្ទិច១ និងអាយឺត១។
ចំណែកសិស្សពូកែ ចំនួន ២០នាក់ ទទួលបាន សម្លៀកបំពាក់សិស្ស ១កំប្លេ, ស្បែកជើង ១គូរ, កាបូបស្ពាយមួយ, និងសម្ភារៈសិក្សា ១ឈុត។
ដោយឡែកសិស្សម្នាក់ ដែលគ្រួសារមានជីវភាពក្រីក្រ និងផ្ទះនៅឆ្ងាយពីសាលា គ្មានមធ្យោបាយធ្វើដំណើរមករៀន ទទួលបាន កង់១ សម្លៀកបំពាក់ ១ឈុត ស្បែកជើង ១គូរ និងសម្ភារៈសិក្សា ១ឈុត ។
ចំពោះលោកគ្រូអ្នកគ្រូ ចំនួន ៨នាក់ ក្នុងម្នាក់ៗទទួលបាន៖ កាបូបយួរដៃ១ និងថវិកា ៤ម៉ឺនរៀល និងជូនលោកគ្រូនាយកសាលា ចំនួន ១លានរៀល សំរាប់ការចំណាយផ្សេងៗក្នុងសាលារៀន កាបូបសិស្ស ចំនួន ៥០​ និងសម្ភារៈសិក្សា ចំនួន ៥០ឈុត សម្រាប់ផ្តល់ជូនសិស្សដែលរៀនពូកែប្រចាំខែ និងម៉ាសមួយចំនួនសម្រាប់ជូនដល់លោកគ្រូអ្នកគ្រូប្រើប្រាស់ប្រចាំថ្ងៃផងដែរ៕FB_IMG_1662431331969

FB_IMG_1662431323868

FB_IMG_1662431326749

FB_IMG_1662431321171

FB_IMG_1662431318524

FB_IMG_1662431315659

FB_IMG_1662431341338

You might like