រដ្ឋបាលខេត្តបើកកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍លទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តការងារខែបន្ទាប់ឆ្នាំ២០២២..

ខេត្តកែប,ថ្ងៃទី១២​ ខែកញ្ញា​ ឆ្នាំ២០២២​ ឯកឧត្តមបណ្ឌិត​ សោម​ ពិសិដ្ឋ​ អភិបាល​ នៃគណៈអភិបាលខេត្តកែប​ បានដឹកនាំគណៈអភិបាល​ លោកនាយក​ នាយករងរដ្ឋបាល​ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត​ ទីចាត់ការ​ អង្គភាពចំណុះរចនាសម្ព័ន្ធសាលាខេត្ត​ និងអ្នកពាក់ព័ន្ធ​ ដេីម្បីប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍លទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តការងារខែបន្ទាប់ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត​ នៅសាលប្រជុំធំសាលាខេត្តកែប​។

បន្ទាប់ពីលោកនាយករដ្ឋបាលសាលាខេត្ត​ បានអាននូវរបាយការណ៍លទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តការងារខែបន្ទាប់ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តរួចមក​ ឯកឧត្តមបណ្ឌិត​ សោម​ ពិសិដ្ឋ​ អភិបាល​ នៃគណអភិបាលខេត្ត​ បានលេីកឡេីងពីបញ្ហាប្រឈម​ ដែលត្រូវស្វែងរកដំណោះស្រាយសមស្រប​ តាមលក្ខណ​ច្បាប់​ សម្រាប់មន្ទីរអង្គភាពជំនាញជុំវិញខេត្ត​ សម្រាប់​ ធ្វេីការដោះស្រាយបន្ត​។

លេីសពីនេះឯកឧត្តមបណ្ឌិត​អភិបាលខេត្ត​ មានប្រសាសន៍ណែនាំបន្ថែមទៀតថា​ បញ្ហាប្រឈមត្រូវតែដោះស្រាយឱ្យបានទាន់ពេលវេលា​ និងបានដាក់ចេញនូវគោលការណ៍សំខាន់ៗ​ មួយចំនួនមានដូចជា​ ពង្រឹងការផ្សព្វផ្សាយអំពីសកម្មភាពអភិវឌ្ឍន៍មូលដ្ឋានឱ្យបានទូលំទូលាយ​ គ្រប់មន្ទីរអង្គភាពទាំងអស់ត្រូវតែមាន​ប្រព័ន្ធផ្សព្វផ្សាយផ្លូវការ​។ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ​ គ្រប់ទីវត្តអារាម​ ត្រូវមានរៀបចំឱ្យបានស្អាត​ គិតគូរពីសុវត្តិភាព​ នៃការរីករាយដាលនៃជំងឺកូវីដ-១៩​ ផងដែរ៕FB_IMG_1662980718744

FB_IMG_1662980722114

FB_IMG_1662980724914

FB_IMG_1662980707297

FB_IMG_1662980704293

FB_IMG_1662980727837

FB_IMG_1662980739702

FB_IMG_1662980743949

FB_IMG_1662980682793

You might like