កាស៊ីណូនៅភ្នំដិនកំពុងតែកាក់កបខ្លាំងដោយសារក្រុមអ្នកញៀនល្បែងទាំងជិត ឆ្ងាយដែលកំពុងតែសម្រុកមចូលលេងល្បែងស៊ីសងមាន់ជល់ឡើងគគ្រឹកគគ្រេង..

ខេត្តតាកែវ ÷ថ្ងៃទី០២ខែតុលាឆ្នាំ២០២២មហាជនសំណូមពរដល់ឯកឧត្តមនេត សាវឿនពិសេសសម្តេចក្រឡាហោមសខេងសូមមានវិធានការផ្លូវច្បាប់ចំពោះកាស៊ីណូ(ថបដាយអឹមុិនកាសុីណូ)
ដែលមហាជនបានលើកឡើងថា?បានបើកដៃឧ្យប្រជាពលរដ្ឋខ្មែរផ្តុំក្បាលគ្នាចូលទៅលេងខណះពេលដែលអាជ្ញាធរនិងសត្ថកិច្ចខេត្តតាកែវ បានរក្សាភាពស្ងៀមស្ងាត់មិនអនុវត្តន៌តាមបទបញ្ជាររបស់សម្តេចតេជោហ៊ុនសែនដែលមានយីហោថបដាយអឹមុិនភ្នំដិន កាស៊ីណូ (Top Diamond Casino)ស្ថិតនៅក្នុងភូមិផ្សារឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ កំពុងតែទាក់ទាញក្រុមអ្នកញៀនល្បែងជល់មាន់ យ៉ាងច្រើនកុះករឲ្យចូលលេងដោយសេរីដោយទំនុកចិត្តនិងសុវត្ថិភាព។

ប្រភពទទួលបានពីបងប្អូនប្រជាពលរដ្ឋ បានអោយដឹងថា; មួយរយៈពេលនេះ គេឃើញមានបងប្អូនប្រជាពលរដ្ឋខ្មែរ នាំគ្នាមកលេង ល្បែងមាន់ជល់នៅទីតាំងនេះច្រើន ដោយកន្លែងផ្ញើរថយន្ដនិងម៉ូតូ តាំងពីខាងក្នុងហៀរ មកដល់ខាងក្រៅ ស្ទើតែរកកន្លែងដាក់គ្មាន ភាគច្រើនគឺសុទ្ធតែប្រជាពលរដ្ឋខ្មែរទាំងអស់ ពីព្រោះទីតាំងខាងលើនេះ មានល្បែងស៊ីសងគ្រប់ប្រភេទមិនថា មាន់ជល់ អាប៉ោងយូគី។ល។

ក្ដីបារម្ភខ្លាំងបំផុតរបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាននេះគឺខ្លាចមានអំពើ លួច ឆក់ ប្លន់ ហិង្សាដោយ ចេតនាពីព្រោះមូលដ្ឋានណាដែលមានល្បែងស៊ីសងហើយមូលដ្ឋាននោះគឺគ្មានសុវត្ថិភាពនោះទេល្បែងតែងវិនាសល្បែងនាំមកនៅចោរកម្ម ល្បែងនាំមកនៅខាតទ្រព្យសម្បត្តិបាត់បង់ការងារវក់នឹងល្បែងលែងធ្វើការងារអ្វីទាំងអស់។

ដូច្នេះហើយប្រជាពលរដ្ឋ ទទួចស្នើសុំទៅដល់ ឯកឧត្តម អ៊ួច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ជាពិសេសលោកឧត្តមសេនីយ៍ទោឈាង ផាន់ណារ៉ាស្នងការនគរបាលខេត្តតាកែវ សុំពិនិត្យឡើងវិញនៅកាស៊ីណូមួយកន្លែងនេះ ទទួលស្គាល់ថា ទីតាំងកាស៊ីណូសុទ្ធតែមានច្បាប់ ប៉ុន្តែមិនមានច្បាប់បើកចំហរអោយ ប្រជាពលរដ្ឋខ្មែរចូលលេងដោយសេរីនោះទេ ប៉ុន្តែទីតាំងកាស៊ីណូមួយកន្លែងនេះ កំពុងតែបំពានច្បាប់ហើយ? ដោយបណ្ដែត បណ្ដោយ ឲ្យប្រជាពលរដ្ឋខ្មែរចូលលេង ដោយគ្មានខ្វល់ខ្វាយអំពីច្បាប់នោះទេ ដោយផ្ទុយពីច្បាប់គោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុច ដែលរាជរដ្ឋាភិបាលដាក់ចេញឲ្យ ដើម្បីឲ្យមូលដ្ឋានភូមិឃុំមានសុវត្ថិភាព ។

គួរបញ្ជាក់ផងដែរ សម្ដេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់បទបញ្ជាយ៉ាងតឹងរឹង ដល់គ្រប់ខេត្ត ក្រុងរាជធានី ទូទាំងប្រទេស ឲ្យអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុច គឺត្រូវបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យខាងតែបាន ហើយបើកើតមាននៅក្នុងទឹកដីអ្នកណា អ្នកនោះត្រូវទទួលខុសត្រូវ។

ជាចុងក្រោយ ប្រជាពលរដ្ឋ ដាក់ក្ដីសង្ឃឹមទៅលើ ឯកឧត្តម អ៊ួច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ ប្រាកដនឹងមានវិធានការ ណាមួយមកលើទីតាំងកាស៊ីណូមួយកន្លែងនេះ ដើម្បីទប់ស្កាត់នៅរាល់បទល្មើសនានាដែលអាចកើតឡើងជាយថាហេតុ៕IMG_20221003_161031

You might like