នៅព្រឹកថ្ងៃទី១០ខែតុលាឆ្នាំ២០២២នេះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានប្រារព្ធធ្វើពិធីសំណេះសំណាលសួរសុខទុក្ខនិងបើកប្រាក់ឧត្តម្ភគោលនយោបាយជូនដល់មន្ត្រីនគរបាលចូលនិវត្តន៍ និងមន្ត្រីនគរបាលមរណ:ក្រោមអធិបតីភាពលោកឧត្តមសេនីយទោសិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យក្នុងនោះក៏មានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី វរសេនីយ៍ស្នងការរងនាយ នាយរងការិយាល័យជំនាញជាច្រើនរូប។
លោកវរសេនីយ៍ទោឱ នរិន្ទនាយការិយាល័យបុគ្គលិកបានឲ្យដឹងថា និវត្តន៍ជនដែលអញ្ជើញមកចូលរួមថ្ងៃនេះមានចំនួន៤៩នាក់ក្នុងនោះក្រុមការងារបើកប្រាក់ឧបត្ថម្ភគោលនយោបាយជូននគរបាលចូលនិវត្តន៍ចំនួន៤៤នាក់បើកប្រាក់សមាគមន៍មិត្តនគរបាលជាតិកម្ពុជា ជូនគ្រួសារនគរបាលមរណ:០៤នាក់ និងមន្ត្រីនគរបាលលាឈប់ពីក្របខ័ណ្ឌ០១នាក់ ។ថវិការសរុប ៤៣៨,៧១២,៥០០៛(បួនរយសាមសិបបីលានប្រំពីររយដប់ពីរពាន់ ប្រាំរយរៀលគត់)។
លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក៏បានពាំនាំការសួរសុខទុកពីសម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនរបាលជាតិនិងជាប្រធានគណៈកម្មាធិការថ្នាក់កណ្តាលសមាគមមិត្តនគរបាលជាតិកម្ពុជា ចំពោះបងៗ ពូៗនិវត្តន៍ជននិងគ្រួសារនគរបាលមរណ:ផងដែរ។
លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះក៏បានផ្តាំផ្ញើរដល់បងៗនិងពូៗ អតីតនគបាលចូលវត្តន៍និងសមាជិកនគរបាលមរណ:ក្នុងឱកាសនោះ សូមយកប្រាក់ទាំងនេះទៅពង្រីកមុខរបរបន្ថែម ទាំងធ្វើស្រែ ចំការ កសិកម្ម និងការរកស៊ីផ្សេងៗឲ្យបានដើម្បីរកចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ទន្ទឹមលោកក៏បានអំពាវនាវដល់និវត្តន៍ជនទាំងអស់ត្រូវយកចិត្តទុកដាក់ថែសុខភាពឲ្យបានល្អ ត្រូវទៅចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ឲ្យបានគ្រប់គ្នាហើយក៏ត្រូវបន្តអនុវត្តន៍វិធានការសុខាភិបាលគឺ៣កុំ ៣ការពារ ដើម្បីគេចផុតពីជំងឺផ្សេងៗ ៕






