នៅព្រឹកថ្ងៃទី១៣ខែតុលាឆ្នាំ២០២២នេះលោកឧត្តមសេនីយ៍ទោ សិទ្ធិឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯកវ៉ាន់ ទ្រីស្នងការរងនិងក្រុមការងារអភិវឌ្ឍយុជនខេត្តបន្ទាយមានជ័យ បាននាំយកអំណោយរបស់ ឯកឧត្តមស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡានិងលោកជំទាវ កែ សួនសុភី មានដូចជា គ្រឿងឧបភោគ បរិភោគ ទៅចែកជូនដល់កុមារកំព្រា នៅមណ្ឌលកុមារកំព្រា វិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់ ភូមិប្ញស្សីក្រោក ឃុំ ប្ញស្សីក្រោកស្រុកមង្គលបុរី។
អំណោយដែលត្រូវចែកជូនកុមារកំព្រារួមមាន:
១- អង្ករ ចំនួន ២០ការ៉ុង ស្មើនិង ១,០០០គីឡូ
២-មី ចំនួន ១៥០ កេស ៣-ទឹកសុទ្ឋ ចំនួន ៦០ យួរ។
ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះក៏បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ឯកឧត្តមនិងលោកជំទាវចំពោះក្មួយៗកុមារកំព្រាទាំងអស់។ លោកក៏បានអំពាវនាវ ដល់ក្មួយៗ ហាមចុះទៅលេងទឹកត្រូវស្តាប់បង្គាប់ គណៈគ្រប់គ្រង ម៉ែដោះ ត្រូវញាំស្អាត រស់នៅស្អាត និងត្រូវខិតខំរៀនសូត្រ ស្តាប់ដំបូន្មាន លោកគ្រូ អ្នកគ្រូ ដើម្បីក្លាយជាទំពាំងស្នងឬស្សី ជាកូនល្អ សិស្សល្អ និងជាក្មេងល្អសម្រាប់សង្គម ជាពិសេសត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងសូមឱ្យលោកគ្រូអ្នកគ្រូ ម៉ែដោះ និងក្មួយៗត្រូវបន្តអនុវត្តវិធានការសុខាភិបាល គឺ ៣កុំ ៣ការពារដើម្បីគេចផុតពីជំងឺកូវីដ១៩៕





