រដ្ឋបាលខេត្តកែប​បានរៀបចំពិធីផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ​និងការគ្រប់គ្រងបុគ្គលិក​រដ្ឋបាលថ្នាក់ក្រោមជាតិ..

នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានសហការជាមួយ​ មន្ទីរមុខងារសាធារណៈខេត្តកែប បានរៀបចំពិធីផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ​ និងការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រង ការផ្លាស់ប្តូរស្ថានភាពរដ្ឋបាល និងគ្រួសាមន្ត្រីរាជការស៊ីវិល នៃរដ្ឋបាលខេត្តក្រុង ស្រុក និងមន្ទីរអង្គភាពជុំនាញជុំវិញខេត្ត កម្មវិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តម អែវ ប៊ុនថុល រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងមានការអញ្ជើញចូលរួមពី​ ប្រតិភូ​អមដំណេីរ​ ឯកឧត្ដម​ រដ្ឋលេខាធិការ​ លោក​ លោកស្រី​ អភិបាលរងខេត្ត​ ​ប្រធាន​ អនុប្រធានមន្ទីរ និងមន្ត្រីជំនាញមន្ទីរ អង្គភាពជុំវិញខេត្ត ប្រមាណជាងមួយរយនាក់។
មានប្រសាសន៍ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបញ្ជាក់ថា ខេត្តកែប​ គិតត្រឹមខែតុលា ឆ្នាំ២០២២ មានមន្ត្រីរាជការស៊ីវិលសរុប ១៩០១នាក់ ស្រី ៥៥៩នាក់ មន្ត្រីជាប់កិច្ចសន្យា២១១នាក់ ស្រី ៩៥នាក់ គ្រូពុទ្ធិក៧អង្គនាក់ ។ ឯកឧត្តម​ បន្តថា មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រតនាគារខេត្ត និងមន្ទីរមុខងារសាធារណៈខេត្ត បានដើរតួនាទី ជាសេនាធិការជូនដល់ក្រុមប្រឹក្សាខេត្ត​ គណៈអភិបាលខេត្ត ដែលត្រូវបំពេញតួនាទីភារកិច្ច លើការងារបំពេញនិតិវិធី និងបែបបទនៃការបើកបៀវត្សជូនមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យាអោយទទួលបានជោគជ័យ។ ឯកឧត្តមបណ្ឌិត​ អភិបាលខេត្ត បានកោតសើចំពោះមន្ទីរមុខងារសាធារណៈខេត្ត​ ដែលតែងតែសហការជាមួយរដ្ឋបាលខេត្ត ធ្វើការផ្សព្វផ្សាយនូវរាល់ លិខិតបទដ្ឋានគតិយុត្តថ្មីៗ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់មន្ទីរអង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុងស្រុក អោយអនុវត្តសមស្របតាមនិតិវិធី។ ឯកឧត្តម សង្ឃឹមថា ពិធីផ្សព្វផ្សាយនេះ និងនាំមកនូវពុទ្ធិថ្មីៗ និងទស្សនៈវិស័យល្អៗ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន ដើម្បីគ្រប់គ្រងចាត់ចែង និងប្រើប្រាសធនធានមនុស្សប្រកបដោយប្រសិទ្ធភាពនិងតម្លាភាព។
មានប្រសាសន៍បើកពិធីផ្សព្វផ្សាយនាឱកាសនោះ ឯកឧត្តម អែវ ប៊ុនថុល រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ បានកោតសរសើរ និងវាយតំលៃខ្ពល់ចំពោះ ការអភិវឌ្ឍន៍ រីកចំរើនប្រែប្រួលមុខមាត់ថ្មី របស់ខេត្តកែប​ ជាបន្តបន្ទាប់ ទាំងហេដ្ឋារចនាសម្ព័ន្ធ សោភ័ណភាព ការកែលម្អកន្លែងកំសាន្តសាធារណៈ ការពង្រីកបន្ថែមនូវរមណីយដ្ឋានសារធាររណៈជាដើម ដែលជះឥទ្ធិពល ដល់ការកើនឡើងនូវចំនួនភ្ញៀវទេសចរណ៍ពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើអោយជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋខេត្តកែប កាន់តែធូរធា ដែលបង្ហាញអោយឃើញនូវភាពម្ចាស់ការ ក្នុងការអនុវត្ត នូវគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ជាពិសេសការគ្រប់គ្រងបុគ្គលិក មន្ត្រីរាជការរបស់រដ្ឋបាលខេត្តកែប បានល្អប្រសើរ ដែលធ្វើអោយប្រជាពលរដ្ឋក្នុងខេត្តមានការជឿជាក់ មកលើការដឹកនាំរបស់រដ្ឋបាលខេត្តកែប ។ ឯកឧត្តម​ រដ្ឋលេខាធិការ បញ្ជាក់បន្ថែមថា សេចក្តីណែនាំ លេខ១៦៩ មស.សណន ស្តីពីគោលការ បែបបទ និងនិតិវិធី នៃការគ្រប់គ្រងបុគ្គលិក រដ្ឋបាលក្រុងស្រុក ដែលនឹងធ្វើការផ្សព្វផ្សាយនេះ គឺជាការពង្រឹងនូវសមត្ថភាពមន្ត្រីរាជការ ក្នុងការអភិវឌ្ឍចំណេះដឹងជំនាញ បទពិសោធការងារបន្ថែមទៀត សម្រាប់មន្ត្រីជំនាញ អនុវត្តមុខងារប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានស្នើអោយសមាជិក​ សមាជិកា​ នៃអង្គប្រជុំផ្សព្វផ្សាយ ចូលរួមផ្តល់នូវធាតុចូលបន្ថែមទៀត នូវបញ្ហាដែលបានជួបប្រទះកន្លងមក និងចូលរួមចោទសួរនូវឆ្លើយសំនួរ អោយបានផុលផុស សំដៅរកអោយឃើញនូវដំណោះស្រាយ លើការងារគ្រប់គ្រង ការផ្លាស់ប្តូរស្ថានភាពរដ្ឋបាល និងគ្រួសារមន្ត្រីរាជការស៊ីវិល នៃរដ្ឋបាលខេត្តក្រុង ស្រុក និងមន្ទីរអង្គភាពជំនាញនានាជុំវិញខេត្ត អោយទទួលបានជោគជ័យ៕FB_IMG_1665649386875

FB_IMG_1665649479318

FB_IMG_1665649437254

FB_IMG_1665649434686

FB_IMG_1665649443100

FB_IMG_1665649448531

FB_IMG_1665649451028

FB_IMG_1665649445667

FB_IMG_1665649471022

FB_IMG_1665649458749

You might like