សាខាកាកបាទក្រហមកម្ពុជាខេត្តកែបបើក កិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍សកម្មភាពការងារ៩ខែនិងលេីកទិសដៅអនុវត្តបន្តរយៈពេល៩ខែដេីមឆ្នាំ..

ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម​បណ្ឌិត​ សោម​ ពិសិដ្ឋ​​ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប​ បានអញ្ចេីញដឹកនាំកិច្ចប្រជុំ​ ជាមួយ​ លោក​ លោកស្រី​ សមាជិក​ សមាជិកា​ អនុសាខា​ក្រុង​ស្រុក​ និងមន្ត្រី​ប្រតិបត្តិសាខា​ នៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដេីម្បីពិនិត្យ និងឆ្លងសេចក្តីព្រាងរបាយការណ៍សកម្មភាពការងាររយៈពេល ៩ខែដេីមឆ្នាំ​ និងលេីកទិសដៅអនុវត្តបន្ត,​ ពិនិត្យ និងឆ្លងសេចក្តីព្រាងរបាយការណ៍ហិរញ្ញវត្ថុរយៈពេល​ ៩ខែដេីមឆ្នាំ, ពិនិត្យ ពិភាក្សាលើសេចក្តីព្រាងកែសម្រួលសមាសភាពគណ:កិត្តិយស និងគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុង ស្រុកទាំងពីរ និងបញ្ហាផ្សេងៗ។

​ លោកស្រី អ៊ូ សុគន្ធី លេខាធិការគណៈកម្មាធិការសាខា បានអានរបាយការណ៍លទ្ធផលការងាររយៈពេល៩ខែដេីម​ ឆ្នាំ២០២២​ របស់​ សាខាកាកបាទក្រហមកម្ពុជាខេត្តកែប ដោយបានបំពេញភារកិច្ច និងធ្វើសកម្មភាពការងារតាមរយៈវិស័យអាទិភាពចំនួន៤៖​ ១-ការគ្រប់គ្រងគ្រោះមហន្តរាយ,​ ២-​ ការថែទាំសុខភាពក្នុងសហគមន៍,​ ៣-​ ការលើកកម្ពស់គោលការណ៍គ្រឹះក្នុងតម្លៃមនុស្សធម៌ និង​៤-​ ការអភិវឌ្ឍន៍ស្ថាប័ន។
​ បន្ទាប់ពីលោក កែវ ហុង ហិរញ្ញឹកគណៈកម្មាធិការសាខា អានរបាយការណ៍ ហិរញ្ញវត្ថុចំណូល ចំណាយរួចមក ឯកបណ្ឌិត សោម ពិសិដ្ឋ ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទ
ក្រហមកម្ពុជា ដែលបានកោតសរសើ និងថ្លែងអំណរគុណដល់គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាទាំងអស់ ដែលបានយកចិត្តទុកដាក់ខិតខំបំពេញការងារមនុស្សធម៌ប្រកបដោយសកម្មភាពរស់រវើកមានការវិវត្តន៍ពីមួយជំហ៊ានទៅមួយជំហ៊ាន ធ្វើឲ្យសាខាទទួលបាននូវជោគជ័យគួរឲ្យកត់សំគាល់។​ នេះសរបញ្ជាក់ឲ្យឃើញនូវស្មារតី និងការទទួលខុសត្រូវចំពោះសកម្មភាពដែលបានអនុវត្តន៍កន្លងមក ស្របទៅនឹងយុទ្ធសាស្ត្រទស្សនៈវិស័យ និង បេសកកម្ម សកម្មភាពការងារក្នុងវិស័យមនុស្សធម៌ រួមចំណែកកាត់បន្ថយភាពក្រីក្រជួយដល់ជនងាយរងគ្រោះ។ សមាជិក​ សមាជិកា​ នៃអង្គប្រជុំ បានលេីកដៃឯកភាពទាំងស្រុងនូវរបាយការណ៍លទ្ធផលការងាររយ:ពេល៩ខែដេីមឆ្នាំ​២០២២​ និងលេីកទិសដៅអនុវត្តបន្ត​,​ របាយការណ៍ហិរញ្ញវត្ថុរយៈពេល​ ៩ខែដេីមឆ្នាំ​ និងការកែសម្រួលសមាសភាពគណ:កិត្តិយស និងគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុង ស្រុកទាំងពីរ។
​ មានប្រសាសន៍បូកសរុបកិច្ចប្រជុំពេលនោះ ឯកឧត្តមបណ្ឌិត ប្រធានគណៈកម្មាធិការសាខា បានសំណូមពរដល់​ នាយកសាខា សមាជិកសាខា និងអនុសាខា ក្រុង ស្រុក ត្រូវពិនិត្យកែសម្រួលនៅចំណុចខ្វះខាត ក្នុងរបាយកាណ៍៩ខែ និងបន្តចុះពិនិត្យជាក់ស្តែងពីស្ថានភាពរបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះ និងគ្រួសារដែលងាយរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលា និងពង្រឹងបន្ថែមលើការងាររដ្ឋបាល និងហិរញ្ញវត្ថុ ការងារស្វែងរកមូលនិធិត្រូវជួយ កៀងគរបន្ថែម និយាយជារួមដោយផ្តោតសំខាន់ទៅលើការរៀបចំ និងការប្រព្រឹត្តទៅនៃការងារស្នូល របស់សាខា និងអនុសាខាទាំងអស់ដែលបានអនុវត្តតាមវិស័យស្នូលទាំង៤៕FB_IMG_1666089034990 FB_IMG_1666089037685 FB_IMG_1666089041434 FB_IMG_1666089045870 FB_IMG_1666089048966 FB_IMG_1666089051650 FB_IMG_1666089067167 FB_IMG_1666089019602 FB_IMG_1666089017070 FB_IMG_1666089009453 FB_IMG_1666089001237

You might like