ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលអភិបាលរង នៃគណៈអភិបាលរងស្រុកស្អាង ខេត្តកណ្ដាលនៅសាលប្រជុំសាលាស្រុកស្អាង..!

នារសៀល ថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២២
ឯកឧត្តមគង់ សោភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលអភិបាលរង នៃគណៈអភិបាលរងស្រុកស្អាង ខេត្តកណ្ដាល នៅសាលប្រជុំសាលាស្រុកស្អាង។

ឯកឧត្តមអភិបាលខេត្តសូមធ្វើការផ្ដាំផ្ញើដល់អភិបាលរងស្រុក ដែលទើបទទួលការតែងតាំងថ្មី ក៏ដូចជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ កងកម្លាំងក្នុងរដ្ឋបាលស្រុកស្អាងទាំងមូល សូមបន្តយកចិត្តទុកដាក់លើការងារ សំខាន់ៗមួយចំនួនដូចខាងក្រោម៖

១. បន្តជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានារាជរដ្ឋាភិបាលកម្ពុជា។

២. ត្រូវបន្តជំរុញការអនុវត្តមុខងារទៅតាមរចនាសម្ព័ន្ធថ្មី ប្រកបដោយប្រសិទ្ធភាព។

៣. ត្រូវបន្តពង្រឹងនូវរបបប្រជុំ ឱ្យបានទៀងទាត់ ជាពិសេសគឺកិច្ចប្រជុំគណៈអភិបាលនិងកិច្ចប្រជុំគណៈបញ្ជាការឯកភាព ដើម្បីធ្វើត្រួតពិនិត្យ តាមដាន និងធ្វើការដោះស្រាយបញ្ហាទាន់ពេលវេលា។

៤. បន្តរឹតបន្តឹងបញ្ហាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ លុបបំបាត់ឱ្យបានជាអតិបរមានូវបទល្មើសគ្រប់ប្រភេទ ជាពិសេសបញ្ហាល្បែងស៊ីសង ការជួញដូរមនុស្ស បទល្មើសនេសាទ និងបញ្ហាគ្រឿងញៀនក្មេងទំនើង និងបន្តការអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាព។

៥. បន្ដទប់ស្កាត់ឱ្យបានម៉ឺងម៉ាត់នូវការរំលោភ ទន្ទ្រានយកដីសាធារណៈរបស់រដ្ឋ ហើយរាល់ការចេញ លិខិតបញ្ជាក់ការផ្ទេរកម្មសិទ្ធិត្រូវគោរពទៅតាមច្បាប់ និងលិខិតបទដ្ឋានជាធរមាន។

៦. បន្តខិតខំយកចិត្តទុកដាក់លើការងារផ្តល់សេវាសាធារណៈ ដោយត្រូវប្រកាន់យកនូវគោលការណ៍បី ជាសំខាន់គឺ ធ្វើឱ្យបាន ធ្វើឱ្យលឿន ធ្វើឱ្យមានតម្លាភាព។

៧. បន្តយកចិត្តទុកដាក់អនុវត្តនូវសកម្មភាពនានា ដែលបានកំណត់នៅក្នុងកម្មវិធីជាតិ១០ឆ្នាំដំណាក់កាលទី២ (២០២១-២០៣០) ឱ្យសម្រេចបានតាមគោលដៅ សូចនាករ និងលទ្ធផលរំពឹងទុក។

ឯកឧត្តមបានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងស្រុកស្អាង ដែលបានរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តកំណែទម្រង់នានា ដែលបាន កំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ ដោយបានជំរុញការអភិវឌ្ឍស្រុក ឲ្យសម្រេចបានសមិទ្ធផល និងមានការរីកចម្រើនលើគ្រប់វិស័យ៕FB_IMG_1668591551824 FB_IMG_1668591548088 FB_IMG_1668591545560 FB_IMG_1668591559612 FB_IMG_1668591566223 FB_IMG_1668591568685 FB_IMG_1668591572374 FB_IMG_1668591591114 FB_IMG_1668591610294 FB_IMG_1668591594813 FB_IMG_1668591584994 FB_IMG_1668591602073

You might like