ពិធីប្រកាសតែងតាំងលោកវរ:សេនីយ៍ទោ ទេព រដ្ឋា ជាអធិការនៃអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ជំនួសលោកវរសេនីយ៍ឯក មាស ឬទ្ធី ដែលត្រូវបានតែងតាំងជាស្នងការរង.

បន្ទាយមានជ័យ: អនុវត្តន៍តាមបទបញ្ជា និងទទួលបានការអនុញាតិដ៏ខ្ពង់ខ្ពង់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក ឃូ ពៅ អភិបាល នៃគណអភិបាលស្រុកព្រះនេត្រព្រះ និងលោក លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង បានអញ្ជើញជាគណៈអធិបតីក្នុងពិធី ប្រកាសតែងតាំងមុខតំណែង លោកអធិការថ្មី នៃអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោកវរ:សេនីយ៍ទោ ទេព រដ្ឋា គឺជាអធិការរង ផែនការងារព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ត្រូវបានតែងតាំងមុខតំណែងជា អធិការនៃអធិការនគរបាលស្រុកព្រះនេត្រព្រះ ជំនួសលោកវរ:សេនីយ៍ឯក មាស ប្ញទ្ធី អតីតអធិការចាស់ ត្រូវបានថ្នាក់ដឹកនាំតែងតាំងមុខតំណែងជា ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញទិសដៅ ដល់លោកអធិការថ្មីក៏ដូចជាមន្ត្រីក្រោមឱវាទ កោលការណ៍សំខាន់ៗចំនួន ៦ចំណុច ១-ត្រូវរក្សាសន្តិសុខ សុវត្ថិភាព សាធារណៈ ១០០%ជូនបងប្អូនប្រជាពលរដ្ឋក្នុងដែនដីរបស់ខ្លួន ២-ផ្សព្វផ្សាយអប់រំ បង្ការទប់ស្កាត់ បទល្មើសគ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន ៣-ផ្តល់សេវាសាធារណៈល្អជូនបងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ជាពិសេស (ផ្តល់សៀវភៅគ្រួសារ ក២ ក៤ , ពន្លើននូវអត្តសញ្ញាណប័ណ សញ្ញាតខ្មែរ និងសេវាសាធារណៈផ្សេងៗ ) ៤-ក្តាប់មុខសញ្ញាបទល្មើសព្រហ្មទណ្ឌចាស់ថ្មី ក្នុងមូលដ្ឋាន ៥-ត្រូវត្រៀមលក្ខណៈកសាងផែនការ កសាងការងារដើម្បីអនុវត្ត ជាពិសេសកសាងផែនការ ការពារបោះឆ្នោតជាតិ២០២៣ខាងមុខ ៦-ត្រូវបន្តសហការល្អជាមួយស្ថាប័នពាក់ព័ន្ឋឱ្យបានល្អ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការបំពេញការងារ ៕FB_IMG_1669017298665 FB_IMG_1669017301748 FB_IMG_1669017308142 FB_IMG_1669017339162 FB_IMG_1669017315411 FB_IMG_1669017312836 FB_IMG_1669017341962 FB_IMG_1669017344463 FB_IMG_1669017361685 FB_IMG_1669017375314 FB_IMG_1669017386273 FB_IMG_1669017304864 FB_IMG_1669017333621 FB_IMG_1669017330699 FB_IMG_1669017327372 FB_IMG_1669017323988 FB_IMG_1669017321659 FB_IMG_1669017367520

You might like