ឯកឧត្តម ដួង តារា នឹងនាំយកអំណោយមនុស្សធម៌កម្ពុជា-កូរ៉េទៅផ្តល់ជូនពលរដ្ឋក្រីក្រចំនួន ៥០០គ្រួសារ នៅឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ

ឯកឧត្តម ដួង តារា នឹងនាំយកអំណោយមនុស្សធម៌កម្ពុជា-កូរ៉េទៅផ្តល់ជូនពលរដ្ឋក្រីក្រចំនួន ៥០០គ្រួសារ នៅឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ដោយវត្តមានលោកប្រធានាធិបតីកូរ៉េខាងត្បូងនិងភរិយានៅកម្ពុជាបានរឹតចំណងមិត្តភាពកម្ពុជា-កូរ៉េកាន់តែល្អរឹងមាំ។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ &៤១ កន្លងទៅដែល កម្ពុជាជាប្រធាន ប្រទេសយើងបានទទួលមេដឹកនាំជាច្រើន ដែលក្នុងនោះរួមទាំងលោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol និង លោកជំទាវភរិយា Kim Keon-hee។

វត្តមានលោកជំទាវប្រធានាធិបតីនៅកម្ពុជា បានធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរ ដែលគ្រប់គ្នាសរសើរថាលោកជំទាវនៅវ័យក្មេងមានសម្រស់ស្អាត ទឹកមុខរួសរាយរាក់ទាក់ជាមួយមហាជនដែលគួរអោយគោរពស្រឡាញ់និងកោតសរសើរ។ ឯកឧត្តម ដួង តារា មានជំនឿថាទំនាក់ទំនងរវាងពលរដ្ឋនិងពលរដ្ឋនៃប្រទេសទាំង២នឹងធ្វើអោយមិត្តភាពនិងកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េកាន់តែរីកចម្រើនរឹងមាំទៅមុខ។

កម្ពុជាចង់ឃើញភាពសាមញ្ញ និងស្នាមញញឹប្រកបដោយគុណធម៌របស់លោកជំទាវបន្តកើតមាននៅលើទឹកដីកម្ពុជា។

នៅថ្ងៃអាទិត្យទី ២៧ ខែ វិច្ឆកា បន្ទាប់ពីឯកឧត្តម ដួង តារា វិលត្រឡប់ពីសហរដ្ឋអាមេរិកមកកម្ពុជាវិញ ឯកឧត្តមនឹងយកអំណោយមនុស្សធម៍អំពើល្អនិងក្តីស្រឡាញ់កម្ពុជា-កូរ៉េទៅផ្តល់ជូនពលរដ្ឋក្រីក្រចំនួន ៥០០គ្រួសារ នៅភូមិដីថ្មី ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលមានលោក លឹម ភា ជាជនពិការដៃសង្ខាងជាអ្នកមើលថែសព្វថ្ងៃ។ អរគុណលោកជំទាវយ៉ាងជ្រាលជ្រៅ ដែលបានជួយឧបត្ថម្ភស្បៀងជូនដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងខ្វះខាត។

ទោះបីនៅទីណា កំពុងធ្វើអ្វី មានតួនាទីជាអ្វី គឺយើងចូលរួមកសាងអំពើល្អដោយចិត្តជ្រះថ្លាទាំងអស់គ្នាដោយគ្មានការរើសអើង។IMG_20221123_172607_284 IMG_20221123_172534_574 IMG_20221123_172538_170 IMG_20221123_172522_248 IMG_20221123_172519_575 IMG_20221123_172516_911

You might like