ឯកឧត្តមស សុខាផ្តល់ជូនអាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ

ភ្នំពេញ ៖ ឆ្នាំសិក្សា២០២២-២០២៣ នេះ អាហារូបករណ៍ ស សុខា របស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន ស.ស.យ.ក. ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី សម្រេចផ្តល់ជូនអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង ១០០% ចំនួន ១០០កន្លែង ដល់សិស្សមកពីខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ សិក្សានៅវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ ។

បើតាមសេចក្តីជូនដំណឹងរបស់ក្រុមការងារអាហារូបករណ៍ ស សុខា ការទទួលពាក្យស្នើសុំអាហារូបករណ៍ ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ។ ចំណែកការចូលរៀននៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ។

សេចក្តីជូនដំណឹងដដែល បានបញ្ជាក់ថា វគ្គសិក្សាសម្រាប់និស្សិតអាហារូបករណ៍ មាន ២វេន ត្រូវជ្រើសរើសគឺ ៖ វេនព្រឹក ចាប់ពីម៉ោង ៧:៣០-១០:០០ព្រឹក និងវេនល្ងាច ចាប់ពីម៉ោង ១៧:៣០-២០:៣០យប់ ។

ចំពោះទីតាំងសិក្សា អគារលេខ 583Eo ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ រាជធានីភ្នំពេញ ។FB_IMG_1670068539063 FB_IMG_1670068515065 FB_IMG_1670068527667 FB_IMG_1670068524981

You might like