ឯកឧត្តមហ៊ុន ម៉ានី​ ៖ “ការជួបជុំគ្នានៃសមាជិកសមាជិកា នារាត្រីនេះគឺជាការបង្ហាញអោយឃើញពីស្មារតីនៃការសាមគ្គីភាព ឯកភាពគ្នាជាធ្លុងមួយ ដើម្បីចូលរួមអបអរសាទរនូវសមិទ្ធផលនានាដែល ស.ស.យ.ក. សម្រេចបាន ក្នុងរយៈពេល៤៤ ឆ្នាំកន្លងមកនេះ

ឯកឧត្តមហ៊ុន ម៉ានី​ ៖ “ការជួបជុំគ្នានៃសមាជិកសមាជិកា នារាត្រីនេះគឺជាការបង្ហាញអោយឃើញពីស្មារតីនៃការសាមគ្គីភាព ឯកភាពគ្នាជាធ្លុងមួយ ដើម្បីចូលរួមអបអរសាទរនូវសមិទ្ធផលនានាដែល ស.ស.យ.ក. សម្រេចបាន ក្នុងរយៈពេល៤៤ ឆ្នាំកន្លងមកនេះ”។
—————————————
ឯកឧត្តមបានបន្តថា ការជួបគ្នារបស់ សមាជិក សមាជិកា ស.ស.យ.ក. នៅវិមានឈ្នះៗនេះគឺជាការបង្ហាញអ្វីដែលជានិមិត្តរូបនៃស្មារតីខ្មែរ ការបង្រួមបង្រួបជាតិ ការរួបរួមគ្នា ដើម្បីការអភិវឌ្ឍជាតិលើគ្រប់វិស័យ និងជាស្មារតីដ៏រឹងមាំសម្រាប់សមាជិក សមាជិកា ស.ស.យ.ក. ក្នុងការត្រៀមខ្លួនទាំងកម្លាំងកាយចិត្ត ចូលរួមគាំទ្រសុខុដុមរមនា ឯករាជ្យ អធិបតីភាពរបស់ប្រទេសកម្ពុជា ជាពិសេសបន្តជំរុញប្រទេសកម្ពុជាអោយក្លាយជាកន្លែងសម្រាប់វិនិយោគ និងរក្សាស្ថេរភាពសម្រាប់ប្រទេសក្រោយការរីករាលត្បាតនៃវិបិត្តកូវីដ-១៩ និងបន្តផ្តល់ឱកាសដល់យុវជនដើម្បីចូលរួមជាមួយសង្គមបន្ថែមទៀត។

សូមជម្រាបថា ការប្រគុំតន្រ្តីអបអរសាទរខួបលើកទី៤៤ នៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជាបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នារាត្រីថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០២២ នៅវិមានអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា គណៈអចិន្រ្តៃយ៍នៃគណៈកម្មធិការកណ្តាល សមាជិក សមាជិកា ស.ស.យ.ក. ទូទាំងប្រទេស សិល្បករ សិល្បការិនីល្បីៗជាច្រើនរូប និងសាធារណជនយ៉ាងច្រើនកុះករ។IMG_20221204_094941_975 IMG_20221204_094944_956 IMG_20221204_094956_001 IMG_20221204_094954_087 IMG_20221204_094946_926 IMG_20221204_095047_105 IMG_20221204_095057_171 IMG_20221204_095031_148 IMG_20221204_095021_265 IMG_20221204_094959_121

You might like