ពិធីប្រកាសប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្វាយរៀង

នាព្រឹកថ្ងៃអង្គារ១៣កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២នេះ លោក​ ណុប​ ចំរេីន​ អភិបាល​ នៃគណ:អភិបាលក្រុងស្វាយរៀង​បានចូលរួមពិធីប្រកាសប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្ដមនាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន

និងជាអគ្គលេខាធិការសមាគម​អតីតយុទ្ធជនកម្ពុជា និងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្វាយរៀង ។

ពិធីនេះមានការអញ្ជើញចូលរួមពី​គណៈប្រតិភូសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្ដមអគ្គស្នងការរងនគរបាលជាតិ និងជាអតីតប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រី ជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត​ លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការងនគរបាលខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកអភិបាលក្រុង ស្រុក និងជាប្រធានកិត្តិយសសាខាសមាគមអតីតយុទ្ធជនកម្ពុជាក្រុង ស្រុក លោក លោកស្រីមេឃុំ ចៅសង្កាត់ និងជាប្រធានកិត្តិយសសាខាសមាគមអតីតយុទ្ធជនកម្ពុជាឃុំ សង្កាត់ និងលោក លោកស្រីនាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងជាប្រធានសាខាសមាគមអតីតយុទ្ធជនកម្ពុជាឃុំ សង្កាត់ សរុបវត្តមាន ២៥៣នាក់ ។FB_IMG_1670320558511 FB_IMG_1670320589317 FB_IMG_1670320585006 FB_IMG_1670320603242 FB_IMG_1670320599467

You might like