លោក វ៉ាន់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិមុឺនជ័យ និងលោក គង់ សឺ ឌី មេគយប្រចាំច្រកនេះ ប្រព្រឹត្តអំពើពុករលួយ បេីកដៃឲ្យឈ្មួញដឹកជញ្ជូនធ្យូងយកទៅលក់ ស្រុកយួនយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ

មន្ត្រីនៅច្រកអន្តរជាតិម៉ឺនជ័យ ស្រុកកំចាយមារ ខេត្តព្រៃវែង បានបង្ហើបឲ្យដឹងថា ករណីឈ្មួញអាចដឹកជញ្ជូនធ្យូងចេញទៅស្រុកយួនយ៉ាងពេញបន្ទុក មួយរយៈកន្លងទៅនេះគឺមានការបើកដៃពីសំណាក់លោក វ៉ាន់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិម៉ឺនជ័យ តែម្ដង។

ប្រសិនបើគ្មានការបើកដៃពីសំណាក់លោក វ៉ាន់ ពិសិដ្ឋ ទេនោះគឺគ្មានឈ្មួញណាអាចដឹកជញ្ជូនចេញទៅស្រុកយួនបានទេ ហើយក៏មានកិច្ចសហការពីសំណាក់លោក គង់ សឺ ឌី ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិម៉ឺនជ័យ ផងដែរ។

ដោយសារមានកិច្ចសហការជាប្រព័ន្ធបែបនេះហើយ ទើបឈ្មួញអាចដឹកជញ្ជូនធ្យូងពីខេត្តក្រចេះ ឆ្លងកាត់ខេត្តត្បូងឃ្មុំ រួចនាំចេញទៅស្រុកយួនយ៉ាងរលូន ព្រោះសមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិម៉ឺនជ័យ គិតតែពីរឿងប្រមូលលុយ។

ប្រភពពីមន្ត្រីនៅច្រកអន្តរជាតិម៉ឺនជ័យ បានឲ្យដឹងទៀតថា បច្ចុប្បន្នឈ្មួញទាំងតូចទាំងធំអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងគំហុក ព្រោះអីមានការបើកដៃពីលោក គង់ សឺឌី ប្រធានការិយាល័យគយច្រកម៉ឺនជ័យ។ ប្រសិនបើគ្មានការបើកដៃពីលោក គង់ សឺឌី ទេនោះឈ្មួញមិនអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ពីស្រុកយួនស្រេចតែអំពើចិត្តបានទេ។ អំពើពុករលួយរបស់លោក គង់ សឺឌី អាចប្រព្រឹត្តទៅដោយរលូន គឺមានកិច្ចសហការពីលោក វ៉ាន់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិម៉ឺនជ័យ ផងដែរ។

តាមការបញ្ជាក់ពីក្រុមឈ្មួញដឹកជញ្ជូនធ្យូងចេញទៅស្រុកយួនបានឲ្យដឹងថា អាជីវកម្មរបស់ពួកគេនៅសល់កម្រៃតិចតួចប៉ុណ្ណោះ ទុកទិញអង្ករច្រកឆ្នាំង ព្រោះសមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិម៉ឺនជ័យគាបយកលុយច្រើនពេក។

រីឯក្រុមឈ្មួញទាំងធំទាំងតូចដែលនាំចូលទំនិញពីស្រុកយួនតាមច្រកទ្វារអន្តរជាតិម៉ឺនជ័យ បានត្អូញត្អែរថា មុខរបររកស៊ីរបស់ពួកគេជួបការលំបាកកាន់តែខ្លាំង ព្រោះមន្ត្រីគយ និងសមត្ថកិច្ចនៅច្រកទ្វារព្រំដែនគាបយកលុយលើតុក្រោមតុស្រេចតែអំពើចិត្ត។

ហេតុនេះថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធមិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះអីអំពើពុករលួយរបស់សមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិម៉ឺនជ័យ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់។FB_IMG_1670840849789 FB_IMG_1670840854922 FB_IMG_1670840864920 FB_IMG_1670840852173

You might like