សាលប្រជុំ​ក្រុមប្រឹក្សាខេត្ត​កកែបបើកកិច្ចប្រជុំសាមញ្ញលើកទី៤២របស់​ក្រុម​ប្រប្រឹក្សាអាណត្តិទី៣.!

នៅរសៀលថ្ងៃព្រហស្បតិ៍​ ៧រោច ខែមិគសិរ​​ ឆ្នាំខាល ចត្វាស័ក​ ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥​ ខែធ្នូ​ឆ្នាំ២០២២​ នេះ​ ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប​​ បានអញ្ចេីញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៤២​ របស់​ក្រុម​ប្រឹក្សា​ខេត្ត​កែប​ អាណត្តិទី៣​ ក្រោមវត្តមានអញ្ចេីញចូលរួមពីសំណាក ឯកឧត្តម​បណ្ឌិត​ សោម​ ពិសិដ្ឋ​ អភិបាល​ នៃគណៈអភិបាលខេត្ត​។
​ ក្នុងនាមប្រធាន​ ដឹកនាំ​ នៃកិច្ចប្រជុំនារសៀលនេះ ឯកឧត្តម សំ សារីន​ បានលេីកយកនូវរបៀបវារៈចំនួន០៥​ ដើម្បីដាក់ជូនអង្គប្រជុំ ពិនិត្យ ពិភាក្សា និងអនុម័ត ៖
១- ពិនិត្យ ពិភាក្សា​ និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤១​ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ កាលពីថ្ងៃអង្គារ ៧រោច ខែកត្ដិក​​ ឆ្នាំខាល ចត្វាស័ក​ ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥​ ខែវិច្ឆិកា​​ឆ្នាំ២០២២
២-របាយការណ៍វឌ្ឍនភាពរបស់គណ:កម្មាធិការ​នានារបស់ក្រុមប្រឹក្សាខេត្ត៖
-​ គណៈកម្មាធិការ​លទ្ធកម្ម
-​ គណ:កម្មការសុរិយោដីខេត្ត
-​ គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី​ និងកុមារ​
-​ របាយការណ៍ប្រចាំខែរបស់ការិយាល័យប្រជាពលរដ្ឋ​ របស់រដ្ឋបាលខេត្ត​
៣-​សេចក្ដីព្រាងរបាយការណ៍​ ស្ដី​ពី​ សកម្មភាព​សំខាន់​ៗ​ ដែលបានអនុវត្តន៍ដោយ​ គណៈអភិបាល​ខេត្ត​ ក្នុងចន្លោះកិច្ចប្រជុំសាមញ្ញលេីកទី៤១​ ដល់កិច្ចប្រជុំសាមញ្ញលេីកទី៤២​ របស់​ក្រុម​ប្រឹក្សា​ខេត្ត​
៤-​ ពិនិត្យ ពិភាក្សា និងអនុម័តលេីសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកាឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារខែ​បន្ទាប់​ របស់រដ្ឋបាលខេត្ត
៥-​ បញ្ហាផ្សេងៗ។
​ ក្នុងកិច្ចប្រជុំនារសៀលនេះ ក៏មានការអញ្ចេីញចូលរួម​ពីសំណាក​ ឯកឧត្តម​ លោកជំទាវ​ សមាជិក​ សមាជិកា​ ក្រុមប្រឹក្សា​ខេត្ត​ លោក​ លោកស្រី​ អភិបាលរងខេត្ត​ នាយក​ នាយករងរដ្ឋបាលសាលាខេត្ត​ នាយក​ នាយិកាទីចាក់ការអង្គភាពសាលាខេត្ត​ ប្រធានការិយាល័យប្រជាពលរដ្ខខេត្ត ប្រធានមន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ មន្ត្រី​ព័ត៌មាន​រដ្ឋបាល​ខេត្ត​ និងមន្ត្រីទទួលបន្ទុកបូកសរុបរបាយការណ៍ផងដែរ៕FB_IMG_1671100958198 FB_IMG_1671100962084 FB_IMG_1671100965866 FB_IMG_1671100968763 FB_IMG_1671100971727 FB_IMG_1671100991415 FB_IMG_1671101000456 FB_IMG_1671100986910

You might like