កាលពីរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលេីការងារអភិវឌ្ឍធនធាន
មនុស្សរបស់ក្រសួង។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដាក់ទិសដៅឱ្យនាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍធនធានមនុស្ស រៀបចំនីតិវិធីបប្រកបដោយតម្លាភាពនិងប្រកាសបេីកទូលាយដល់មន្ត្រីទាំងអស់ ក្នុងការដាក់ពាក្យស្នេីសុំទទួលមុខតំណែងដែលនៅទំនេរ ដេីម្បីធានាប្រសិទ្ធភាព ប្រសិទ្ធផល និងនិរន្តរភាពការងារ។
ក្នុងពេលឆាប់ៗនេះ នាយកដ្ឋានបុគ្គលិកនឹងផ្សព្វផ្សាយអំពីលក្ខខណ្ឌ និងលក្ខណ:សម្បត្តិ សម្រាប់ការដាក់ពាក្យស្នេីសុំទទួលមុខតំណែងដែលនឹងនៅទំនេរមួយចំនួន។ ក្រុមការងារក្រសួងនឹងពិនិត្យវាយតម្លៃលេីពាក្យស្នេីសុំ ដោយផ្អែកលេីសមត្ថភាព និងលក្ខណ:សម្បត្តិដែលតម្រូវ ដេីម្បីជ្រេីសរេីសសបេក្ខជនសក្តិសមបំផុតសម្រាប់មុខតំណែងនីមួយៗ។
ក្រសួងលេីកទឹកចិត្តឱ្យមន្ត្រីទាំងអស់បន្តខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព បំពេញតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសម្រេចលទ្ធផលការងារកាន់តែល្អប្រសេីរ ដេីម្បីទទួលបានឱកាសការងារ និងចូលរួមចំណែកកាន់តែច្រេីនថែមទៀត ក្នុងការបន្តកសាង និងអភិវឌ្ឍប្រទេសជាតិ។

