ការយកចិត្តទុកដាក់ពីសំណាក់លោកស្នងការខេត្តបានចាត់តំណាងលោកឧត្តមសេនីយ៍ត្រីវង្ស វិតបានដឹកនាំមន្ត្រីនាំយកថវិកាសមាគម មិត្តនគបាលជាតិប្រគល់ជូនដល់គ្រួសារសពមន្ត្រីនគរបាលចំនួន២រូប

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ទទួលផែនការងារធនធានមនុស្ស ដឹកនាំក្រុមការងារ យកថវិកាសមាគមមិត្តនគរបាលជាតិចំនួន៨.០០០.០០០រៀល(ប្រាំលានរៀល) ទៅប្រគល់ជូនដល់គ្រួសារ សពមន្ត្រីនគរបាលចំនួន២រូបដែលទើបទទួលមរណ:ភាព ដែលអតីតនគរបាលទាំងនោះបម្រើការងារនៅវរនគរបាលការពារព្រំដែនគោក៨៩១និង៩១១។

ថវិកាសមាគមមិត្តនគរបាលជាតិចំនួន ៨.០០០.០០០៛(ប្រាំបីលានរៀល) ត្រូវបានផ្តល់ជូនដល់គ្រួសារមន្ត្រីនគរបាលមរណៈ០១នាក់ គឺលោកស្រី វុន ម៉ៅ ភរិយាសពអនុសេនីយ៍ឯក គឹម គុណ អត្តលេខ៥១៩៩៧ មន្ត្រីវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ ចំនួន៦.០០០.០០០រៀល(ប្រាំមួយលានរៀល)និងភរិយារបស់លោកអនុសេនីយ៍ទោ ថន ធិន មន្ត្រីវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ មរណភាពចំនួន២.០០០.០០០រៀល(ពីរលានរៀល) ។ពិធីនេះបានរៀបចំធ្វើឡើងនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។

លោកឧត្តមសេនីយ៍ត្រី វង្ស វិត លោកផ្ទាល់បានសំដែងនូវការចូលរួមរំលែកទុក្ខ និងសោកស្តាយយ៉ាងក្រៃលែង ជាមួយក្រុមគ្រួសារសព ដែលបាត់បង់ស្វាមី និងភរិយា ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ដែលធ្លាប់រួមរស់កសាងសុភមង្គលគ្រួសារនាគ្រាកន្លងមក ។

លោកឧត្តមសេនីយ៍ ស្នងការរង បានបញ្ជាក់ជូនថា៖ថវិកាដែលបានប្រគល់ជូននាពេលនេះ គឺជាថវិការបស់ គណៈកម្មាធិការសមាគមមិត្តនគរបាលជាតិ ដែលផ្តួចផ្តើមឡើងដោយឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាប្រធានគណៈកម្មាធិការសមាគមមិត្តនគរបាលជាតិ ក្នុងគោលបំណងដើម្បីជួយរំលែកពីទុក្ខលំបាកឲ្យគ្នាទៅវិញទៅមក៕IMG_20221220_150056 IMG_20221220_150806_577 IMG_20221220_150808_838 IMG_20221220_150811_390 IMG_20221220_150812_676

You might like