ព្រឹកថ្ងៃសុក្រ ១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ តំណាង ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងដោយមានការចូលរួមជាមួយ ឯកឧត្តម យឺន សូផល អនុរដ្ឋលេខាធិការ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអញ្ជើញទៅត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាព លេីការងារថែទាំខួបផ្លូវចំនួន ០៣គម្រោងដូចខាងក្រោមនេះ ៖
- គម្រោងទី១ ៖ ការងារថែទាំខួបផ្លូវដោយក្រាលល្បាយថ្មភ្នំចំនួន ០១ខ្សែ ប្រវែង ១ ៦០០ម៉ែត្រ ទទឹងខ្នងលេី ៧មម៉ែត្រ និងសាងសង់លូមូលចំនួន ០១កន្លែង ស្ថិតនៅភូមិជ័យ ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ( វាយតម្លៃ ១០០% )។
- គម្រោងទី២ ៖ ការងារថែទាំខួបផ្លូវកំណាត់ផ្លូវសំរោង-តាលោ ដោយក្រាលកៅស៊ូ DBST ប្រវែងសរុប ៤ ៣៥០ម៉ែត្រ រ ទទឹងខ្នងលេី ៥ម៉ែត្រ ស្ថិតក្នុងឃុំសំរោង ឃុំផ្ទះរុង និងឃុំតាលោ ស្រុកភ្នំក្រវ៉ាញ និងស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ (បញ្ចប់សុពលភាព) ។
- គម្រោងទី៣ ៖ ការងារថែទាំខួបផ្លូវក្រាលកៅស៊ូ DBST ចំនួន ០១ខ្សែ ( ១០កំណាត់ ) ប្រវែងសរុប ៣ ៨១០ម៉ែត្រ ទទឹងខ្នងលេី ៦ម៉ែត្រ ស្ថិតនៅឃុំស្វាយ និងឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ( បញ្ចប់សុពលភាព ) ។
បន្ទាប់ពីបានពិនិត្យរួចមកគណៈកម្មការ បានសម្រេច ចំពោះគម្រោងទី១ ទទួលយក ១០០% និងគម្រោងទី២ និងទី៣ ទទួលយកដោយបញ្ចប់រយៈពេលធានាសុពលភាពជាស្ថាបពរ៕

