កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ

នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធ ផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយមានការចូលរួមពីសមាជិក សមាជិកា គណៈកម្មាធិការសាខា មន្រ្តីសាខា និងអនុសាខាក្រុង-ស្រុកទាំង៨ នៅទីស្នាក់ការ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ។

ក្រោយពីបានស្តាប់នូវរបាយការណ៍របស់លោក យ៉ុង គឹមហ៊ាន នាយកប្រតិបត្តិសាខា ស្តីពី លទ្ធផលសកម្មភាពការងាររបស់ គណៈកម្មាធិការសាខា និងអនុសាខាក្រុង ស្រុក ទាំង៨ ក៏ដូចជាយុវជនកាកបាទក្រហមនិងអ្នកស្ម័គ្រចិត្ត ក្នុងខេត្តព្រះវិហារ ទាក់ទងទៅនឹង ការងារ កាកបាទក្រហមក្នុង វិស័យមនុស្សធម៌ នាឆ្នាំ២០២២ កន្លងមក អង្គប្រជុំក៏បានលើកឡើង ក៏ដូចជាធ្វើការពិភាក្សា យ៉ាងផុសផុលដើម្បីស្វែងរកនូវដំណោះស្រាយព្រមទាំងវិធីសាស្ត្រល្អៗ ក្នុងការយកទៅអនុវត្ត ក្នុងឆ្នាំ២០២៣ អោយកាន់តែទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត។

នាឱកាសនោះ ឯកឧត្តម គីម រិទ្ធី ប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានកោតសរសើ និងថ្លែងអំណរគុណដល់ សមាជិក សមាជិកា គណៈកម្មាធិការសាខា និងមន្ត្រីសាខា អនុសាខា យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ទាំងអស់ ដែលបានយកចិត្តទុកដាក់ខិតខំបំពេញ់ការងារ ប្រកបដោយសកម្មភាពរស់រវើក មាន ការវិវត្តន៍ពីមួយជំហានទៅមួយជំហាន ធ្វើឲ្យសាខាទទួលបាននូវជោគជ័យគួរឲ្យកត់សំគាល់តាមរយៈលទ្ធផលការងារនេះ គឺបានបង្ហាញពីការលះបង់ពេលវេលា ការទទួលខុសត្រូវ និងការ ស្រលាញ់ការងារមនុស្សធម៌យ៉ាងស្មោះស្មគ្រ័របស់មន្ត្រីសាខាយើងផងដែរ។FB_IMG_1671847381828 FB_IMG_1671847366932 FB_IMG_1671847363612 FB_IMG_1671847361084 FB_IMG_1671847358665 FB_IMG_1671847371680

You might like