ឯកឧត្តមវេង សាខុនរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានបានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សដែលប្រលងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនៅស្រុកកំពង់សៀម

រសៀលថ្ងៃសុក្រ ៧រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម បានអញ្ជើញជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សដែលប្រលងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១-២០២២ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម និងមានការចូលរួមពីតំណាងរដ្ឋបាលខេត្ត ស្រុក និងឃុំ សរុបប្រមាណ ៤៥០នាក់។
ឆ្លៀតក្នុងឱកាសនៃពិធីសំណេះសំណាល ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ បានមានមតិ និងការផ្តាំផ្ញើដូចតទៅ:
១. សូមអបអរសាទរដល់សិស្សានុសិស្ស ដែលបានទទួលជ័យលាភីប្រលងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១-២០២២
២. សូមកោតសរសើរដល់មាតាបិតាអាណាព្យាបាល ដែលបានលើកទឹកចិត្ត និងគាំទ្រដល់កូនៗ អោយសម្រេចបានការជោគជ័យនៃសការសិក្សា
៣. ថ្លែងអំណរគុណដល់លោកគ្រូ និងអ្នកគ្រូ ដែលបានខិតខំបំពេញភារកិច្ចខ្លួនក្នុងការងារអប់រំ
៤. រលឹកដល់គុណបំណាច់របស់ប្រមុខរាជរដ្ឋាភិបាល ដែលជាអគ្គស្ថាបនិកសន្តិភាព ដែលលោកបានខិតខំថែរក្សាបាននូវសុខសន្តិភាព សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍន៍សង្គម ជាង ៤០ឆ្នាំកន្លងមកនេះ ជាកត្តាអំណោយផលដល់ការការលើកកម្ពស់វិស័យអប់រំសម្រាប់យុវជនជំនាន់ក្រោយ
៥. ត្រូវកំណត់គោលដៅជីវិតអោយបានច្បាស់ ដើម្បីធ្វើការសម្រេចចិត្ត អោយបានប្រាកដប្រជា
ត្រូវរៀនធ្វើការជាលក្ខណៈសមូហភាព ហើយមានការទទួលខុសត្រូវ
៦. ព្យាយាមអាន និងស្រាវជ្រាវពីឯកសារពាក់ព័ន្ធបន្ថែមពីការសិក្សាក្នុងសាលាអោយបានច្រើនដែលជួយបង្កើនចំណេះដឹងដល់ការសិក្សា
៧. គួរឧស្សាហ៍តាមដានពីការវិវត្តសេដ្ឋកិច្ច និងនិន្នាការថ្មីៗ ដែលផ្តល់ឱកាសថ្មីៗបន្ថែមទៀតដល់ខ្លួនឯង
៨. ត្រូវចេះស្វែងយល់ពីខ្លួនឯង ដឹងពីសមត្ថភាពខ្លួន ដាស់តឿនខ្លួនឯង និងកែលម្អខ្លួនឯង
៩. សូមក្មួយៗសិស្សានុសិស្សខិតខំរៀនសូត្រ យកចិត្តដាក់ និងរៀបចំខ្លួនអោយល្អដើម្បីក្លាយខ្លួនជាទំពាំងស្នងឬស្សី ព្រមទាំងលើកកិត្តិយសជូនក្រុមគ្រួសារ និងប្រទេសជាតិ។
ជាមួយនឹងការអបអរសាទរនេះ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ ក្រុមជនបង្គោលទទួលបន្ទុកការងារយុវជន និងក្រុមការងារបាននាំយកនូវថវិកា ឧបត្ថម្ភជូនចំពោះ មន្រ្តីការិយាល័យអប់រំស្រុក លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សដែលប្រលងជាប់ អាជ្ញាធរឃុំនិងស្រុកដែលបានចូលរួម សរុបចំនួន ៥៨,៧៥លានរៀល។FB_IMG_1673613091709 FB_IMG_1673613083202 IMG_20230113_193715 FB_IMG_1673613674434 FB_IMG_1673613683721 IMG_20230113_193946 IMG_20230113_193730 FB_IMG_1673613699643 FB_IMG_1673613041645

You might like