នៅរសៀលថ្ងៃទី ២៦ ខែ មករា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយជ័យ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យករណីទីតាំងដីដែលរដ្ឋបាលខេត្តស្នេីសុំកែសម្រួលតំបន់២ និងតំបន់៣ នៃតំបន់ទន្លេសាបក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ។
ការប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋមន្ត្រី ឯកឧត្តម នាយឧត្តមសេនីយ៍ ឯកឧត្តមតំណាងក្រុមការងាររាជរដ្ឋាភិបាលចុះមូលខេត្ត ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ឯកឧត្តម អគ្គនាយក និងប្រតិភូអម ឯកឧត្តម អភិបាលខេត្ត និងអង្គភាពពាក់ព័ន្ឋជាច្រើនរូប ៕

