ឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្តបានអញ្ជើញចុះជួបសំណេះសំណាលដល់ពលរដ្ឋងាយរងគ្រោះក្នុងស្រុកកោះសូទិន ទទួលបានអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម

នៅព្រឹកថ្ងៃ ទី២៧ ខែមករា ឆ្នាំ២០២៣ បន្ទាប់ពីអញ្ជើញផ្តល់ផ្ទះមនុស្សធម៌ បន្ទាប់ទី១៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា និងក្រុមការងារគណ:កម្មាធិការសាខា ព្រមទាំងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញ ចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលខ្វះខាតជីវភាព មកពីឃុំទាំង៨ សរុបចំនួន ៨០គ្រួសារ ដែលបានប្រព្រឹត្តទៅនៅក្នុងបរិវេណ វត្តមហាលាភ ឃុំមហាលាភ ស្រុកកោះសូទិន។

ពលរដ្ឋដែលងាយរងគ្រោះបំផុតទាំង ៨០គ្រួសារ នេះ រួមមាន ស្ត្រីមេម៉ាយទ័លលំបាក ចំនួន ២៥គ្រួសារ, ចាស់ជរាគ្មានទីពឹងចំនួន ៤៣គ្រួសារ និងជនមានពិការភាព ចំនួន ១២គ្រួសារ ។

ឯកឧត្តម អ៊ុន ចាន់ដា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទោះបីសម្ដេច មិនបានអញ្ជើញមកដោយផ្ទាល់ តែសម្ដេចលោកតែងតែមានក្តីនឹករលឹក គិតគូរពីសុខទុក្ខជាប្រចាំចំពោះប្រជាពលរដ្ឋទាំងអស់ ពិសេសប្រជាពលរដ្ឋ ដែលជួបការលំបាក ទាំងពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ ហើយតែងបានចាត់តំណាង ចុះអន្តរាគមន៍ នាំយកនូវអំណោយសង្រ្គោះបន្ទាន់ ផ្ដល់ជូនទាន់ពេលវេលា ដោយមិនរើសអើង មិនប្រកាន់វណ្ណ: តាមទិសស្លោក ” ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និង ” មិនទុកនរណាម្នាក់ចោល ” ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបាន ប្រគល់ជូនពលរដ្ឋងាយរងគ្រោះ ទាំង ៨០គ្រួសារ, ក្នុង ១ គ្រួសារ ទទួលបាន ៖ អង្ករ ២៥ គីឡូក្រាម, មី១កេស, ត្រីខ ១០ កំប៉ុង , ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ, ឃីត (សារុង មុង ភួយ ក្រមា ) ១កញ្ចប់ សាប៊ូ ៦ដុំ, អាវយឺត ៤, ម៉ាស់ ១០បន្ទះ និង ថវិកាចំនួន ៥០,០០០រៀល។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា និង សហការី ក៏បានអញ្ជើញ ប្រគេនទេយ្យវត្ថុ ព្រះចៅអធិការ គង់នៅ វត្តមហាលាភ នូវ អង្ករ ១០០ គីឡូក្រាម , ទឹកសុទ្ធ ២កេស, មី ៤កេស, ត្រីខ ៤០កំប៉ុង និងបច្ច័យ មួយចំនួន ផងដែរ៕FB_IMG_1674799082719 FB_IMG_1674799149778 FB_IMG_1674799105949 FB_IMG_1674799103322 FB_IMG_1674799099309 FB_IMG_1674799089940 FB_IMG_1674799109777 FB_IMG_1674799112610 FB_IMG_1674799119722

You might like