នៅថ្ងៃសុក្រ ៦កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៧ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១៤:៣០នាទីរសៀល នៅរដ្ឋបាលខណ្ឌដូនពេញ មានបេីកកិច្ចប្រជុំសាមញ្ញលើកទី៤៤ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៣ ក្រោមអធិបតីភាព លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និង លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និងខណ្ឌ, គណៈអភិបាលខណ្ឌ, គណៈនាយករដ្ឋបាល, លោក អធិការរងនគរបាលខណ្ឌ, លោក មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ, លោកប្រធានការិយាល័យទាំង១១, លោក-លោកស្រី ចៅសង្កាត់ទាំង១១, លោក-លោកស្រីប្រធានទីរួមផ្សារទាំង៣និងលោកតំណាងក្រុមហ៊ុនមីសូដាប្រចាំខណ្ឌ។
ក្នុងរបៀបវារៈ ៖
១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤៣ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៣។
២-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារប្រចាំខែមករា ឆ្នាំ២០២៣ របស់រដ្ឋបាលខណ្ឌដូនពេញ។
៣-ពិនិត្យ និងអនុម័តសេចក្តីព្រាង ការបិទបញ្ជីចំណូល-ចំណាយថវិកា របស់រដ្ឋបាលខណ្ឌដូនពេញ។
៤-ពិនិត្យ និងអនុម័តសេចក្តីព្រាង កម្មវិធីវិនិយោគបីឆ្នាំរំកិលខណ្ឌ ឆ្នាំ២០២៣-២០២៥ របស់រដ្ឋបាលខណ្ឌដូនពេញ។
៥-ពិនិត្យ និងអនុម័តសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តប្រចាំខែមករា ឆ្នាំ២០២៣ ដែលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្រ្តី បុគ្គលិក នៃរដ្ឋបាលខណ្ឌដូនពេញ។
៦-ការងារផ្សេងៗ។

