នៅថ្ងៃ១៣កេីត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឯក ស៊ុនរស្មី តំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល រួមជាមួយលោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯម បានអញ្ជើញជាអធិបតីភាពចូលរួម វគ្គផ្សព្វផ្សាយស្តីពីក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ និងស្វែងយល់ពីបញ្ហាប្រឈមនានា នៅអធិការដ្ឋាននគរបាលស្រុកល្វាឯម។
+ក្នុងនោះមានការអញ្ជើញចូលរួមដោយ លោកវេរសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងខេត្តកណ្តាល លោកវេរសេនីយ៍ឯក ទូច អ៉ីណាន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាល លោកអភិបាលរង លោក-លោកស្រី នាយក នាយករងរដ្ឋបាល លោកស្រីប្រធាន ការិយាល័យប្រជាពលរដ្ឋ លោកមេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រីប្រធាន ការិយាល័យចំណុះរដ្ឋបាលស្រុក លោកប្រធានការិយាល័យសុខាភិបាលស្រុក លោកមេឃុំ និងលោកនាយប៉ុស្តិ៍នគររដ្ឋបាលទាំង ១៥ ឃុំ។ បន្ថែមពីនោះលោកអភិបាលស្រុកក៏បានឧបត្ថមនូវថវិកា ២,០០០,០០០ រៀល ដល់អធិការដ្ឋានស្រុកល្វាឯម៕

