លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះបានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា២០២៣និងផ្សព្វផ្សាយផែនការការពារសន្តិសុខសណ្ដាប់ធ្នាប់

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំ កិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំខែមករា លើកទិសដៅការងារបន្តខែកុម្ភៈ ឆ្នាំ២០២៣ និងផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសពិធីប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងកីឡាជនពិការប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។

ពិធីនេះមានការចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងទាំងអស់ លោក លោកស្រី វរសេនីយ៍ នាយការិយាល័យទាំងអស់ចំណុះស្នងការដ្ឋាន -លោក វរសេនីយ៍ អធិការ នៃអធិការដ្ឋាននគរបាល ក្រុង-ស្រុកទាំង៩ -លោក វរសេនីយ៍ មេបញ្ហាការ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ -លោក វរសេនីយ៍ អនុសេនីយ៍ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ ទាំង៦៧ -លោក វរសេនីយ៍ អនុសេនីយ៍ នាយប៉ុស្តិ៍នរគរបាលការពារព្រំដែនគោកទាំង៣២។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ លោក លោកស្រី ថ្នាក់ដឹកនាំគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ តួនាទី ភារកិច្ចបានល្អតាមផែនការណ៍។ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានដាក់ចេញនូវផែនការសម្រាប់ខែបន្ទាប់ គឺ ១-ជម្រុញដល់កម្លាំងជំនាញចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋប្រើប្រាស់ឲ្យបានទាន់ពេលវេលា។២-បន្តផ្សព្វផ្សាយ រឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ៣-ពង្រឹងទប់ស្កាត់បទល្មើសជូញដូរគ្រឿងញៀន ៤-ទប់ស្កាត់ការជួញដូរមនុស្ស ៥-ទប់ស្កាត់រាល់ទំនិញគេចពន្ធ និងអាហារនាំឲ្យខូចសុខភាព ៦-បង្កា បង្ក្រាប គ្រប់បទល្មើសព្រហ្មទណ្ឌ ដើម្បីធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម ៧-ត្រៀមកម្លាំង មធ្យោបាយ ឧបករណ៍ និងសម្ភារៈពន្លត់អគ្គីភ័យ ដើម្បីចេញអន្តរាគមន៍ ២៤ម៉ោងលើ២៤ម៉ោង ៨-កម្លាំងទាំងអស់ត្រូវគោរពវិន័យ និងមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ៕FB_IMG_1675404492505 FB_IMG_1675404513982 FB_IMG_1675404516602 FB_IMG_1675404498162 FB_IMG_1675404495577 FB_IMG_1675404511155 FB_IMG_1675404519253 FB_IMG_1675404521603 FB_IMG_1675404545067 FB_IMG_1675404560692

You might like