លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះអញ្ជើញជួបសំណេះសំណាលជាមួយមេឃុំមេភូមិ និងដឹកនាំប្រជុំត្រួតពិនិត្យការងារជួសជុលផ្លូវលំក្រាលក្រួសក្រហម១ ខ្សែ ពីផ្លូវជាតិលេខ៥៦ទៅឃុំតាផូស្រុកស្វាយចេក

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០២៣ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាលជាមួយមេឃុំមេភូមិ និងដឹកនាំប្រជុំត្រួតពិនិត្យការងារជួសជុលផ្លូវលំក្រាលក្រួសក្រហម១ ខ្សែ ពីផ្លូវជាតិលេខ៥៦ ទៅឃុំតាផូ ដែលមានទទឹង ៦ម៉ែត្រ បណ្តោយប្រវែង ១១គីឡូម៉ែត្រ ដែលបានរងការខូចខាតពីគ្រោះទឹកជំនន់ក្នុងឆ្នាំ២០២២ ។

ការប្រជុំនេះមានការអញ្ជើញចូលរួម ពី លោក លឿង សុភក្តិ អភិបាលនៃគណៈអភិបាលស្រុកស្វាយចេក លោក ដា តឹង ប្រធានក្រុមប្រឹក្សាស្រុកស្វាយចេក ប្រធាន អនុប្រធានក្រុមការងារចុះជួយឃុំតាផូ និងមេឃុំមេភូមិ ក្នុងឃុំតាផូជាច្រើនរូប។

បន្ទាប់ពីការប្រជុំ ចប់គណអធិបតីក៏បាននាំយកអំណោយ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿញញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ និងលោកជំទាវឧកញ៉ា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍បណ្ឌិត ម៉ៅ ម៉ាល័យ ជូន មេឃុំ មេភូមិ ចំនួន ១៨នាក់ ក្នុងម្នាក់ៗទទួលបាន សារ៉ុង ១ និងថវិកា ១ មុឺនរៀល ៕FB_IMG_1675567722412 FB_IMG_1675567748685 FB_IMG_1675567726085 FB_IMG_1675567730607

You might like