ពិធីបិទវគ្គបណ្តុះបណ្តាលមន្ត្រីបង្គោលអំពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត (IMS)

រាជធានីភ្នំពេញ​ ៖​ នារសៀលថ្ងៃសុក្រ ១២ រោច ខែមាឃ ឆ្នាំខាល​ ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលមន្ត្រីបង្គោលអំពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត (IMS)​ ក្រោមអធិបតីភាព ឯកឧត្តម​ នាយឧត្តមសេនីយ៍​ គៀត​ ច័ន្ទថារិទ្ធ​ អគ្គនាយកអន្តោប្រវេសន៍ ដោយមានការចូលរួមពីឯកឧត្តម​ លោកជំទាវអគ្គនាយករង​ លោកប្រធាននាយកដ្ឋានពាក់ព័ន្ធចំណុះអគ្គនាយកដ្ឋានអន្តោប្រវេសន៍មួយចំនួនទៀត។

វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមដែលជាមន្ត្រីបង្គោលមកពីស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង២៥ និងមន្ត្រីជំនាញនៃនាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត សរុបទាំងអស់មានចំនួន ១០៥រូប។

ឯកឧត្តម ឧត្តមសេនីយ៍ឯក យូ សារុំ ប្រធាននាយដ្ឋានជនបរទេសអន្តោប្រវេសន្តបានរាយការណ៍អំពីលទ្ធផលនៃវគ្គបណ្តុះបណ្តាលនេះជូនអង្គពិធី សិក្ខាកម្មដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលនេះមានការយល់ដឹងនិងអាចប្រើប្រាស់ប្រព័ន្ធនេះបាន ព្រមទាំងបានលើកនូវសំណួរយ៉ាងផុលផុស។

ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលខាងលើ ឯកឧត្ដម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះវគ្គបណ្តុះបណ្តាលនាពេលនេះ និងបានមានមតិផ្តាំផ្ញើណែនាំដល់សិក្ខាកាមទាំងអស់ដែលជាមន្ត្រីបង្គោលមកពីស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវពង្រឹងការងារគ្រប់គ្រងជនបរទេសអន្តោប្រវេសន្តនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរនិងត្រូវជំរុញដល់ជនបរទេសអន្តោប្រវេសន្តទាំងអស់គោរពច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងសេចក្តីណែនាំនានាឱ្យបានត្រឹមត្រូវ។

នៅចុងបញ្ចប់កម្មវិធី ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញប្រគល់លិខិតបញ្ជាក់ការសិក្សាដល់សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលនេះ និងបានប្រគល់ម៉ាស៊ីនកុំព្យូទ័រដល់គ្រប់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង២៥ ផងដែរ។FB_IMG_1676614217371 FB_IMG_1676614228359 FB_IMG_1676614206189 FB_IMG_1676614202793 FB_IMG_1676614209213

You might like