លោកដួង តារាអនុញ្ញាតឲ្យសកម្មជនបក្សប្រឆាំងចូលជួបនិងចូលរួមជាមួយគណបក្សប្រជាជនដើម្បីសន្តិភាព

ខេត្តកណ្តាល៖នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២៣លោកដួង តារាបានអនុញ្ញាតឲ្យបងប្អូនមកពីគណបក្សប្រឆាំងចូលជួបសម្តែងការគួរសមតាមការស្នើពីគណបក្សដែលចង់ចូលរួមរស់ដើម្បីជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា។�ជុំនួបនេះ ធ្វើឡើងនៅគេហដ្ឋានរបស់លោកផ្ទាល់ នៅភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រខេត្ត
កណ្តាល។

ក្នុងនោះក៏មានការចូលរួមពីលោក ជីវ កត្តា អតីតប្រធានគណបក្ស ខ្មែរស្រលាញ់ជាតិ ។�បច្ចុប្បន្នជាសមាជិកគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សារាជរដ្ឋាភិបាល, លោក ជា សំហុង ជំនួយការលោក ដួង តារា ,លោក ជា ឧត្តម ប្រធានគណបក្សខ្មែរស្រលាញ់ជាតិប្រចាំខេត្តព្រះវិហារ, លោកស្រី ឧត្តម ម៉ារ៉ានី ហេរញ្ញិក គណបក្សខ្មែរស្រលាញ់ជាតិប្រចាំខេត្តព្រះវិហារ ,លោកស្រី ហ៊ុំ ផង់ សមាជិកគណបក្សខេត្តព្រះវិហារ, លោក ភន ភា ប្រធានគណកប្សខ្មែរស្រលាញ់ជាតិប្រចាំស្រុកសង្គមថ្មី, លោក នង វិន អនុប្រធានគណបក្សខ្មែរស្រលាញ់ជាតិប្រចាំស្រុកសង្គមថ្មី, លោក អាត់ ឡូញ ប្រធានគណបក្សខ្មែរស្រលាញ់ជាតិប្រចាំស្រុកគូលែន, លោក ច្រាត សុខ និងលោកស្រី រ៉ិត ភាណិត អតីតសមាជិកគណបក្សភ្លើងទៀន ដែលពេលនេះបានរួមរស់ជាមួយគណបក្សប្រជាកម្ពុជា។

ទន្ទឹមនិងនោះ ដួង តារា បានផ្តល់អនុសាសន៍ជូនចំពោះបងប្អូនដែលបានចូលរួម ។�គឺត្រូវតែមានភាពស្មោះត្រង់ហើយសូមជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។
មានតែគណបក្សប្រជាជនកម្ពុជាទេដែលមានសមត្ថភាពពិតប្រាកដ ក្នុងការដឹកនាំ រក្សាបាននូវសុខសន្តិភាព បង្រួបបង្រួមជាតិ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ក្នុងវេលាដ៏មានតម្លៃនេះផងដែរ បងប្អូនដែលមកពី គណបក្សប្រឆាំងទាំងអស់ប្តេជ្ញាថាៈ ក្រោយពេលដែលបញ្ចូលជាសមាជិកគណប្រជាជនកម្ពុជារួច ។�ពួកគាត់នឹងខិតខំបំពេញការងារតាមមាគ៌ាដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងគោរពតាមគោលការណ៍បទបញ្ជាផ្ទៃក្នុងរបស់បក្ស ព្រមទាំងខិតខំប្រឹងប្រែងពន្យល់បងប្អូនគណបក្សផ្សេងទៀតដើម្បីមកចូលរួមជីវភាពជាមួយគណបក្សប្រជាកម្ពុជា។

នាចុងបញ្ចប់នៃកម្មវិធី លោក ដួង តារា ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន សម្រាប់បងប្អូនដែលមកពីគណបក្សប្រឆាំងទាំងអស់ ដើម្បីសម្រួលក្នុងការធ្វើដំណើរផងដែរ៕FB_IMG_1676884005475 FB_IMG_1676884008377 FB_IMG_1676884012371

You might like