ភ្នំពេញ៖ រយៈពេល១៧ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានបន្តកងទ័ពមួកខៀវកម្ពុជា ជាង៨ពាន់នាក់ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ នៅបណ្តាប្រទេសដែលខ្ទេចខ្ទាំដោយសារសង្គ្រាម និងជម្លោះផ្ទៃក្នុងរាំរ៉ៃ ដែលសម្រេចបានកិត្យានុភាពជាច្រើនជូនជាតិ។
ជាកស្តែងនៅរាត្រីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ កងកងកំទេចគ្រឿងផ្ទុះលេខ៩៨ ចំនួន៩៨នាក់ ក្នុងនោះមានស្ត្រីចំនួន១០នាក់ រួមនឹងសត្វសុខនហិតមីន និងគ្រឿងផ្ទុះកែច្នៃចំនួន ២ក្បាល បានចេញបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល (MINUSCA)។
ពិធីជូនដំណើរកងទ័ពមួកខៀវកម្ពុជា បានធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងបេសកកម្មរក្សាសន្តិភាពនោសសំអាតមីននិងកាក សំណល់សង្រ្គាម ព្រមទាំងថ្នាក់ដឹកនាំមជ្ឈមណ្ឌលជាតិមួយចំនួន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

