កិច្ចប្រជុំបូកសរុបសភាពការណ៍និងលទ្ធផលកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ២០២២ របស់ស្នងការខេត្តតាកែវនិងផ្សព្វផ្សាយទិសដៅការងារក្រសួងមហាផ្ទៃនិងអគ្គស្នងការដ្ឋាននគរបាលជាតិ ឆ្នាំ២០២៣..

នារសៀលថ្ងៃពុធ ៨កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក​ ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅសាលប្រជុំស្នងការដ្ឋាន​នគរបាលខេត្តតាកែវ​ មានរៀបចំពិធី “បិទកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ២០២២ របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ និងផ្សព្វផ្សាយទិសដៅការងារក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ឆ្នាំ២០២៣ និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលតាកែវ ព្រមទាំងសម្ភារៈបច្ចេកទេសមួយចំនួនដល់អធិការដ្ឋាននគរបាលក្រុង ស្រុក”។
ពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីៈ លោកឧត្តមសេនីយ៍ វរសេនីយ៍ ជាប្រតិភូអមដំណើរ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត លោកអនុប្រធានសាលាដំបូងខេត្ត លោកស្រី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត លោកប្រធានពន្ធនាគារខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត លោក លោកស្រីប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត លោក លោកស្រី​ ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង​ លោកនាយការិយាល័យជំនាញ​ទាំង៣២ លោកមេបញ្ជាការ មេបញ្ជាការងទទួលការងារសេនាធិការ នៃបញ្ជាការដ្ឋានវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣ លោកអធិការ អធិការរងទទួលផែនការងារសេនាធិការ សន្តិសុខ សណ្តាប់ធ្នាប់ ព្រហ្មទណ្ឌ និងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុង ស្រុក លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីកំពង់ក្រសាំង លោកនាយប៉ុស្តិ៍ការពារព្រំដែនទាំង១១ប៉ុស្តិ៍ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ទាំង១០០ប៉ុស្តិ៍ និងមន្រ្តីនគរបាលពាក់ព័ន្ធ។
ជាកិច្ចចាប់ផ្តើមលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ឡើងអានរបាយការណ៍ស្វាគមន៍ប្រចាំឆ្នាំ២០២២ និងផ្សព្វផ្សាយទិសដៅការងាររបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិឆ្នាំ២០២៣ និងបានលើកឡើងអំពីវឌ្ឍនភាពរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលបានកសាងអង្គភាព និងជួសជុសសមិទ្ធផលនានានៅតាមបណ្តាអង្គភាពចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តទាំងមូលជាបន្តបន្ទាប់។ និយាយជារួម និងដោយឡែកស្នងការដ្ឋាននគរបាលខេត្តតាកែវ បានសាងសង់អាគាររដ្ឋបាលថ្មីមួយកន្លែងមានកម្ពស់បីជាន់ទំហំបណ្តោយ ៣៣ម៉ែត្រ ទទឹង ៣០ម៉ែត្រ មាន ចំនួន ២៥បន្ទប់ ក្រោមការផ្តួចផ្តើមសាងសង់ និងផ្តល់ជាអំណោយពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ សប្បុរសជនទាំងក្នុងស្រុក និងក្រៅស្រុកចំណាយថវិកាសរុប (ជាងចិតសិបម៉ឺនដុល្លា) និងត្រូវដាក់សម្ភោធឲ្យប្រើប្រាស់ជាផ្លូវការដើមខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។
មានប្រសាសន៍ណែនាំនាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ ឯក អគ្គស្នងការរងនគរបាលជាតិ បានពាំនាំនូវប្រសាសន៍សំណេះសំណាលសួរសុខទុក្ខ ផ្តាំផ្ញេី ពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់សូមធ្វើការកោតសរសេីរចំពោះកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។ ត្រូវបន្តក្តាប់មុខសញ្ញាបក្សប្រឆាំង មេខ្យល់ចូលកាន់កាប់ដីធ្លីខុសច្បាប់ ស្រាវជ្រាវមុខសញ្ញាបង្ហាះសារជេរប្រ ម៉ាតស្ថាប័នព្រះមហាក្សត្រ បន្តការគ្រប់គ្រងសកម្មភាពអង្គការ សមាគម រោងចក្រ សហគ្រាស សិប្បកម្ម និងសាសនា ហើយកម្ពុជាយើងមានមោទនភាពលើភាពជោគជ័យ នៃព្រឹត្តិការណ៍សំខាន់ៗចំនួន ០៣ប្រចាំ២០២២ ក្នុងនោះរួមមាន៖ ១- យុទ្ធនាការប្រយុទ្ធប្រឆាំង បង្ការទប់ស្កាត់ ការរីករាលដាលជំងឺ(កូវីដ~១៩) ២- កិច្ចការពាររៀបចំកិច្ចប្រជុំកំពូលអាស៊ានលើក(ទី៤១ និង៤២) ៣- រៀបចំកិច្ចការពារសុវត្ថិភាព ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ~សង្កាត់ និងត្រៀមកម្លាំងការពារសម្រាប់ព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម និងប៉ារាហ្គេមខាងមុខនេះ។ ជាពិសេសក្នុងកិច្ចខិតខំប្រឹងប្រែងការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម សុវត្ថិភាពបានល្អ ប្រសើរជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្ត និងអនុវត្តឲ្យបានសកម្មនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីកាត់បន្ថយបទល្មើសគ្រប់ប្រភេទក្នុងមូលដ្ឋានខេត្ត ពង្រឹងប្រសិទ្ធភាពការងារជំនាញ បន្តផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ពង្រឹងវិន័យលេខៈ០០៦របស់កងកម្លាំងនគរបាលជាតិ រក្សាសាមគ្គីភាពផ្ទៃក្នុង ត្រៀមកម្លាំងប្រចាំការជានិច្ច២៤ម៉ោងលើ២៤ម៉ោងដើម្បីទ្រោលសភាពការណ៍កើតឡើងជាយថាហេតុ ពង្រឹងការងារព្រហ្មទណ្ឌ ក្តាប់ឲ្យបានមុខសញ្ញា ចោរលួច ឆក់ប្លន់ ក្មេងទំនើង គ្រឿងញៀន។ ជាចុងក្រោយឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ បានបន្តទៀតថា ដេម្បីចូលរួមបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ~១៩ និងជំងឺផ្សេងៗត្រូវអនុវត្តន៍វិធានសុខាភិបាល និងជាពិសេសវិធានការ ការពារឲ្យបានខ្ជាប់ខ្ជួនជានិច្ច(៣កុំ និង៣ការពារ) របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាផងដែរ៕FB_IMG_1680155548560 FB_IMG_1680155545923 FB_IMG_1680155556080 FB_IMG_1680155558633 FB_IMG_1680155561249 FB_IMG_1680155564236 FB_IMG_1680155665741 FB_IMG_1680155670097 FB_IMG_1680155678683 FB_IMG_1680155628380 FB_IMG_1680155594354 FB_IMG_1680155631190 FB_IMG_1680155633668 FB_IMG_1680155636077 FB_IMG_1680155638590

You might like