សម្តេចក្រឡាហោមស ខេងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានអញ្ជើញជាអធបតីបញ្ចុះខណ្ឌសីមា សម្ភោធឆ្លងព្រះវិហា និងសមិទ្ធផលនានា ក្នុងវត្តពោធិ៍អណ្ដែត( វត្តទួលតាណាល) ភូមិទំពាំងជ្រើសឃុំព្រៃស្នៀតស្រុកពារាំងខេត្តព្រៃវែង..!

នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣សម្ដេចក្រឡាហោមស ខេងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ កោតសរសើរព្រះចៅអធិការ អាចារ្យគណៈកម្មការវត្ត ពុទ្ធបរិស័ទចំណុះជើងវត្ត និងសប្បុរសជនទាំងឡាយដែលបានផ្ដួចផ្ដើមគំនិត និងបរិច្ចាគថវិកាសាងសង់សមិទ្ធផលនានានៅក្នុងវត្តនេះ ដែលជាការរួមចំណែកយ៉ាងសំខាន់សម្រាប់ការកសាងសង្គមជាតិ ក្នុងឱកាសដែលកម្ពុជាកំពុងមានសុខសន្តិភាពទាំងស្រុង មានស្ថិរភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឱ្យកាន់តែរីកចម្រើន។

សម្តេចក្រឡាហោម មានប្រសាសន៍ បន្តថា សមិទ្ធផលទាំងអស់ដែលប្រទេសជាតិយើងសម្រេចបានរហូតមកទល់ពេល នេះ គឺពិតជាកើតឡើងដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានដាក់ ចេញយ៉ាងត្រឹមត្រូវនូវកម្មវិធីគោលនយោបាយ យុទ្ធសាស្ត្រ និងកម្ម វិធីនានាជាមួយការចាត់តាំងអនុវត្ត ដោយមានការគាំទ្រ និងការចូលរួមពីប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេស។

សម្ដេចក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន រួមសហការគ្នាជាមួយប្រជាពលរដ្ឋ ដើម្បីជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការដោះស្រាយបញ្ហាប្រឈម សំណូមពរនានារបស់ប្រជាពលរដ្ឋ។ ត្រូវបង្កើនការអប់រំប្រជាពលរដ្ឋឲ្យចូលរួមបង្ការគ្រោះថ្នាក់នានាក្នុង សង្គម ជាពិសេសត្រូវបង្កើនការប្រុងប្រយ័ត្នក្នុងការបង្ការទប់ស្កាត់អគ្គិភ័យមកលើ ផ្ទះសម្បែង ផ្សារ និងមូលដ្ឋានអាជីវកម្ម ផលិតកម្មនានា។ ទន្ទឹមនេះ អាជ្ញាធរមាន សមត្ថកិច្ចត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យប្រព័ន្ធការពារអគ្គិភ័យនៅតាមអគារ សំណង់នានាឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសកំណត់ ព្រមទាំងបង្កើន ការបំផុសអប់រំប្រជាជនឲ្យចូលរួមការពារភ្លើងឆេះព្រៃនៅតាមមូលដ្ឋានរៀងៗខ្លួន។

ក្នុងនោះដែរ លោក ចេម ប្រា អភិបាលស្រុកពារាំង បានឲ្យដឹងថា៖ ព្រះវិហារនេះបានចាប់ផ្តើមកសាង នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ បន្ទាប់មក នៅឆ្នាំ២០១៧ ព្រះតេជគុណធម្មរក្ខិតសា ករាជ ម៉ាន ជាព្រះចៅអធិការស្ដីទី វត្តពោធិអណ្ដែត ហៅវត្តទួលតាណាល ។ ព្រះអង្គ បានដឹកនាំកសាងព្រះវិហារ និងសមិទ្ធផលនានា បានកសាងរួចរាល់ ក៏ត្រូវបានប្រារព្ធពិធីបុណ្យបញ្ចុះខណ្ឌសីមា និងឆ្លងសមិទ្ធផលនានា កើតឡើង ដោយកម្លាំងសទ្ធាជ្រះថ្លា ពីសំណាក់សប្បុរសជនជិតឆ្ងាយព្រមទាំងពុទ្ធបរិស័ទ ដែលចំណាយថវិកាអស់ ៥២១.១៥៣ ដុល្លា។

សម្ដេចក៏បានអញ្ជើញ កាត់ឬស្រីមា ឆ្លងនៅសមិទ្ធផលនានានៅក្នុងវត្តពោធិ៍អណ្ដែត( វត្តទួលតាណាល) ដាក់ឲ្យប្រើប្រាស់ជាផ្លូវការផងដែរ។ សម្ដេចក៏បានដាក់បច្ច័យសីមាទាំងប្រាំបីទិសក្នុងមួយទិស ២០ ម៉ឺនរៀល, និងទិសឥន្ទកិល ៣០ ម៉ីនរៀល, ប្រគេនព្រះសង្ឃសម្រាប់កសាងវត្តចំនួន ៥០ លានរៀលផងដែរ៕FB_IMG_1680163940884 FB_IMG_1680163959530 FB_IMG_1680163946598 FB_IMG_1680163943821 FB_IMG_1680163962802 FB_IMG_1680163971571

You might like